«ប៉ារ៉ាស់ ឬបារ៉ាស់បាំង» គឺជាពាក្យកម្ចីមកពីភាសាបារាំង, ចុះពាក្យខ្មែរ?
ជាតិ
ពីនេះ ពីនោះ
«ប៉ារ៉ាស់ ឬបារ៉ាស់បាំង» គឺជាពាក្យកម្ចីមកពីភាសាបារាំង, ចុះពាក្យខ្មែរ?
19, Apr 2021 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋខ្មែរដូចជាភាគច្រើនគួរសមនៅបន្តនិយាយថា អូហ៍ នគរបាលដាក់ ប៉ារ៉ាស់ នៅខាងមុខមិនឲ្យមនុស្សចេញចូល។ ពាក្យ ប៉ារ៉ាស់ ឬបារ៉ាស់នេះ គឺជាពាក្យកម្ចីមកពីភាសាបារាំងថា Barrage ឬbarriere។

 
 
ក្នុងភាសាបារាំង barriere គឺរនាំង រីឯ barrage គឺជាទង្វើ ឬលទ្ធផលនៃការនៃឃាំង។ 
 
តើភាសាខ្មែរ គួរប្រើពាក្យអ្វីជំនួសពាក្យ ប៉ារ៉ាស់(Barrage)? ជាភាសាខ្មែរ គេអាចប្រើប្រាស់ពាក្យ«រនាំងឃាំង» ឬ« របាំង»។ ឧទាហរណ៍ថា នគរបាលដាក់«រនាំងឃាំង» ឬដាក់​ «របាំងដែក» មិនឲ្យមនុស្សចេញចូលក្នុងតំបន់បិទខ្ទប់៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com