COVID-19
ជាតិ
អាជីវករផ្សារលើនៅខេត្តព្រះសីហនុ និងក្រុមគ្រួសារជាង៧០នាក់ឆ្លងកូវីដ-១៩
18, Apr 2021 , 4:37 pm        
រូបភាព
រូបភាព ពីរដ្ឋបាលខេត្តព្រះសីហនុ
រូបភាព ពីរដ្ឋបាលខេត្តព្រះសីហនុ
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងថា អាជីវករ និងក្រុមគ្រួសារ ចំនួន ៧១នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩  នៅផ្សារលើ ខេត្តព្រះសីហនុ។ រដ្ឋបាលខេត្តបានបញ្ចេញអត្តសញ្ញាណអ្នកទាំងនោះ ដើម្បីបង្កើនការប្រុងប្រយ័ត្នក្នុងសហគមន៍។

 
រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ក្នុងចំណោមករណីសរុប ៧៥នាក់ ដោយផ្អែកតាមលទ្ធផលតេស្តសំណាកនាថ្ងៃទី១៧ ខែមេសា អ្នកជំងឺមាន៧១នាក់ ជាគ្រួសារ និងអាជីវករផ្សារលើ និង៤នាក់ទៀត ជាពលរដ្ឋរស់នៅតំបន់ទំនប់រលក ភូមិ៣ សង្កាត់លេខ១។ 
 
រដ្ឋបាលព្រះសីហនុ បានអំពាវនាវដល់ អាជីវករ និងពលរដ្ឋ ដែលធ្លាប់ទាក់ទងដោយផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺ ត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីប្រញាប់ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។ ករណីមានរោគសញ្ញាសង្ស័យ ត្រូវទំនាក់ទំនងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈលេខ ០១២ ៧៩៤ ៨៩៦ និង០១៦ ៥២៦ ៥២០។  
 
នៅថ្ងៃទី ១៨ ខែ មេសានេះ មានមនុស្សចំនួន៦១៨នាក់ទៀត វិជ្ជមានកូវីដ-១៩ ក្នុងនោះភាគច្រើន នៅភ្នំពេញ ក្នុងនោះ ខេត្តព្រះសីហនុមាន១៣នាក់បន្ថែមទៀត។  កម្ពុជាមានករណីកូវីដ-១៩ សរុប ៦៣៨៩ ដោយ ៥៨៤៦ ពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុប ២៤៧៦ នាក់ និង៤៣នាក់ បានទទួលមរណភាព៕  
 

Tag:
 កូវីដ-១៩
  ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com