COVID-19
ជាតិ
លោក អ៊ុយ សុវណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ស្លាប់ដោយសារកូវីដ-១៩
18, Apr 2021 , 4:53 pm        
រូបភាព
ក្រសួងសារធារណការ និងជញ្ជូន បានចេញសេចក្តីជូនដំណឹង​ ស្ដីពីករណីមរណភាពដោយសារជំងឺកូវីដ-១៩​ របស់លោក​ អ៊ុយ​ សុវណ្ណារិទ្ធ​ អនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក​ នៃក្រសួងសាធារណការ​ និងដឹកជញ្ជូន នាថ្ងៃទី១៨ ខែមេសា នេះ។



លោក អ៊ុយ សុវណ្ណារិទ្ធ ស្ថិតក្នុងចំណោមមន្ត្រី៣នាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែមេសា។ មន្ត្រីពីររូបទៀតមាន លោកស្រី គង់ ចន្ធូ អនុប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាល និងលោក អ៊ុយ សុវណ្ណារ៉ុង ជំនួយការឯកឧត្តម វ៉ាស៊ីម សូរិយា អនុរដ្ឋលេខាធិការ។

លោក វ៉ា ស៊ឹមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា លោក អ៊ុយ សុវណ្ណារិទ្ធ និងគ្រួសារបានឆ្លងកូវីដ-១៩ កាលពីថ្ងៃទី ១៤ ។ លោក អ៊ុយ សុវណ្ណារិទ្ធ រស់នៅម្តុំផ្សារអូឫស្សី។

 សុវណ្ណារិទ្ធ អាយុ ៥៥ឆ្នាំ មានជំងឺលើសឈាម និងទឹកនោមផ្អែមប្រចាំកាយផងដែរ។

នេះ ជាករណីទី ៤៤ ដែលស្លាប់ដោយសារជំងឺកូវីដ-១៩  ខណៈ កម្ពុជាមានករណីកូវីដ-១៩ សរុប ៦៣៨៩ ដោយ ៥៨៤៦ ពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុប ២៤៧៦ នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com