COVID-19
ជាតិ
COVID-19៖ ៤៩៣ករណីនៅភ្នំពេញ មាន២២០នៅរោងចក្រ Fortuna និង១០៦នៅផ្សារដើមគ
18, Apr 2021 , 8:33 pm        
រូបភាព
ទិដ្ឋភាពដ៏ស្ងាត់ជ្រងំនៅផ្សារដើមគ នាល្ងាចថ្ងៃទី១៨ ខែមេសា។ ថតដោយ អ៊ូ សុខមាន
ទិដ្ឋភាពដ៏ស្ងាត់ជ្រងំនៅផ្សារដើមគ នាល្ងាចថ្ងៃទី១៨ ខែមេសា។ ថតដោយ អ៊ូ សុខមាន
ភ្នំពេញ៖ អាជីវករផ្សារដើមគ ចំនួន១០៦នាក់ និងកម្មកររោងចក្រ Fortuna ត្រពាំងថ្លឹង ២២០នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងចំណោម៤៩៣ករណីនៅភ្នំពេញ ដែល​ក្រសួងសុខាភិបាល​ប្រកាស​នា​ថ្ងៃនេះ​។ បន្ទួាប់​មក​រដ្ឋបាលរាជធានីភ្នំពេញ ក៏​បានបង្ហាញអត្តសញ្ញាណករណីទាំងនោះផងដែរ។



បើតាមរដ្ឋបាលរាជធានីភ្នំពេញ ក្នុងចំណោមចំនួនសរុបនៅថ្ងៃនេះ រោងចក្រFortuna នៅត្រពាំងថ្លឹង មានចំនួនច្រើនជាងគេគឺរហូតដល់ ២២០នាក់ បន្ទាប់មកផ្សារដើមគ មាន ១០៦នាក់ ,ផ្សារអូឫស្សី ,ផ្សារស្ទឹងមានជ័យចាស់ , ផ្សារអូឡាំពិច និងរោងចក្រមួយចំនួនទៀត នៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និងខណ្ឌដង្កោ។



រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យពលរដ្ឋដែលព័ន្ធពាក់នឹងអ្នកជំងឺ ឬបានទៅទីតាំងដែលផ្ទុះកូវីដ-១៩ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីរួសរាន់ទៅយកសំណាក និងត្រូវចត្តាឡីស័កខ្លួនឯង រយៈពេល១៤ថ្ងៃ។



នៅថ្ងៃទី១៨ ខែ មេសានេះ មានមនុស្សចំនួន ៦១៨ នាក់ទៀតមានវិជ្ជមានកូវីដ-១៩ តួលេខច្រើនបំផុតគឺនៅភ្នំពេញ ចំនួន ៤៩៣នាក់ បន្ទាប់មកនៅខេត្តព្រះសីហនុ កណ្ដាល និងខេត្តស្វាយរៀង។ គិតមកដល់ពេលនេះ កម្ពុជាមានករណីសរុបចំនួន ៦៣៨៩ ដោយ ៥៨៤៦ ពាក់ព័ន្ធសហគមន៍២០កុម្ភៈ។ អ្នកសះស្បើយសរុបមាន ២៤៧៦នាក់ និង ៤៤ នាក់បានទទួលមរណភាព៕





© រក្សាសិទ្ធិដោយ thmeythmey.com