អត្ថបទពាណិជ្ជកម្ម
Park Café ចេញលក់កាហ្វេខូលប្រ៊ូ ដែលអាចរក្សាទុកទូរទឹកកកលើស៣សប្តាហ៍
19, Apr 2021 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
ការបិទខ្ទប់ ឬLockdown ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ បានធ្វើឲ្យចំនួនអ្នកដែលធ្វើការពីផ្ទះ ក៏មានការកើនឡើង។ ទន្ទឹមនឹងនោះ តម្រូវការកាហ្វេទទួលទានកាហ្វេពេលព្រឹក ឬជាប្រចាំថ្ងៃដោយខ្វះមិនបាន ក៏បានកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលមានការបិទខ្ទប់តាមផ្លូវពិបាកចេញក្រៅផ្ទះ។
 
ដោយផាកកាហ្វេ ជាភោជនីយដ្ឋានមួយ ដែលបានបម្រើជូនអតិថិជននូវគុយទាវ កាហ្វេ ជាមួយភេសជ្ជៈយ៉ាងសម្បូបែប បានចេញដាក់លក់ នូវកាហ្វេម្យ៉ាង អាចរក្សាបានក្នុងទូរទឹកកក នៅកន្លែងបានរយៈពេលលើស ៣សប្តាហ៍ ជាមួយគុណភាពនៅដដែល ឈ្ងុយឆ្ងាញ់  នោះគឺ កាហ្វេខូលប្រ៊ូ (Cold Brew Coffee)។ កាហ្វេខូលប្រ៊ូ ជាកាហ្វេអាចទទួលទានបានភ្លាមៗ ដែលសមជាមួយលោកអ្នកដែលធ្វើការពីផ្ទះ គឺគ្រាន់តែលាយជាមួយទឹកដោះគោខាប់នឹងបានជាកាហ្វេទឹកដោះគោត្រជាក់ៗ ហើយបើលាយជាមួយទឹកដោះគោស្រស់ ឬទឹកដោះគោឆៅ នឹងបានជាកាហ្វេឡាតេត្រជាក់ៗភ្លាមៗ ហើយបើលោកអ្នកនិយមចូលចិត្តទទួលទាននូវកាហ្វេខ្មៅ ឬអាមេរិកខេណូ លោកអ្នកគ្រាន់តែលាយស្ករជាការស្រេច។ 
 
ដើម្បីចូលរួមចែករំលែក និងបន្ថយការចំណាយ នឹងសម្រួលការទិញកាហ្វេជាប្រចាំថ្ងៃរបស់លោកអ្នក ផាកកាហ្វេ បានផ្តល់ជូនយ៉ាងពិសេស ដែលមិនធ្លាប់មានពីមុនមក គឺ ការទិញ៤ដប ទទួលបាន៤ដបភ្លាមៗ សម្រាប់តែការកុម្ម៉ង់ តាមរយៈកម្មវិធីទូរសព្ទដៃ Park Cafe Mobile App ឬក៏តាមរយៈលេខដឹកជូនដល់ទីកន្លែង របស់ផាកកាហ្វេ 023990990។ 
 
សម្រាប់សេវាដឹកជូនដល់ទីកន្លែង និង ការកុម្ម៉ង់ទុកជាមុន (CurbSide Pick Up): 023 990 990 ឬ ទាញយកកម្មវិធី Park Cafe App លើទូរស័ព្ទដៃ៖ bit.ly/3lbHSCi   ។
(ផ្តល់ជូន Promotion Code $3.00 x 5ដង សម្រាប់ប្រើជាមួយការកុម្ម៉ង់តាមរយៈ Park Cafe Mobile App) 
 
*** តម្លៃត្រឹមតែ $3.00/ដប (តម្លៃមិនទាន់បូក VAT 10%) 
*** ការផ្តល់រហូតដល់អស់ពីស្តុកតែប៉ុណ្ណោះ
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com