ជាតិ
រថយន្ត
ម៉ូតូកែច្នៃសម្រាប់ដឹកឈើ
19, Apr 2021 , 8:19 pm        
រូបភាព
ដោយ៖ ឈុត ទូច 
 
រូបភាពខាងលើនេះ គឺជាប្រភេទម៉ូតូកែច្នៃសម្រាប់ដឹកឈើ។ គេអាចឃើញមានម៉ូតូប្រភេទនេះ នៅតាមតំបន់ដែលមានគម្របព្រៃឈើនៅសេសសល់ នាភាគខាងជើងប្រទេសកម្ពុជា។ ក្រៅពីដឹកជញ្ជូនឈើ ម៉ូតូប្រភេទនេះ គេកម្រប្រើប្រាស់វាក្នុងជីវភាពប្រចាំថ្ងៃណាស់ ព្រោះវារឹង និងរលាក់ខ្លាំង បើដឹកមនុស្ស។ ម៉ូតូនេះ ត្រូវបានកែច្នៃចេញពីម៉ូតូធម្មតាប្រភេទ ហុងដា សេ១២៥ ហុងដា វ៉េវ ១១០ ឬវីវ៉ា ១១០។ កង់ក្រោយ និងភ្លៅរបស់វា ត្រូវបានគេប្តូរដាក់ដែកទីប ឬដែកសរសៃធំៗជំនួសវិញ។ ដែកអ័ក្ស និងដុំក្រោយ សុទ្ធតែត្រូវបានកែច្នៃដោយជាងក្រឡឹងចេញពីដែកថែប។ អ្នកប្រកបរបរដឹកឈើដោយម៉ូតូប្រភេទនេះ បានបញ្ជាក់ថា ដោយសារការដឹកឈើធ្ងន់ៗ ពេក បានបណ្តាលឱ្យអ័ក្សវៀច គាត់ត្រូវប្តូរវាម្តង ក្រោយដឹកបាន ៣-៤ ជើង។ ចំណែកម៉ូរ៉ូស័រ ត្រូវបានគេបន្ថែមរហូតដល់ ៦ដើម ដែលជាប្រភេទកែច្នៃទៀតផង។ កន្លងមក គេក៏ធ្លាប់មានព័ត៌មានអំពីគ្រោះថ្នាក់ដល់ជីវិត ចំពោះអ្នកប្រើប្រាស់ម៉ូតូប្រភេទនេះ ដោយសារការដឹកហួសចំណុះ ពេលចុះចំណោតបណ្តាលឱ្យដួលម៉ូតូ ហើយត្រូវឈើសង្កត់លើស្លាប់៕

 

© រក្សាសិទ្ធិដោយ thmeythmey.com