រថយន្តទំនើបៗត្រៀមបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិព័រណ៌យានយន្តក្រុងសៀងហៃ
រថយន្ត
អន្តរជាតិ
រថយន្តទំនើបៗត្រៀមបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិព័រណ៌យានយន្តក្រុងសៀងហៃ
19, Apr 2021 , 8:40 pm        
រូបភាព
ដោយ: ធីតា
ពិព័រណ៌យានយន្តក្រុងសៀងហៃឆ្នាំ២០២១ (Auto Shanghai 2021) នឹងចាប់ដំណើរពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដោយក្រុមហ៊ុនយានយន្តធំៗលើពិភពលោក ត្រៀមខ្លួនបង្ហាញផលិតផលថ្មីរបស់ខ្លួន នៅទីធ្លារដ៏ធំចំនួន១២នៅមជ្ឈមណ្ឌល Shanghia National Exhibition and Convention Center នៅក្រុងសៀងហៃផ្ទាល់។

 
Auto Shanghai ជាព្រឹត្តិការណ៍បង្ហាញផលិតផលយានយន្តដ៏ធំមួយលើពិភពលោក ដោយចិនចង់បង្ហាញពីសក្តានុពលឧស្សាហកម្មយានយន្តរបស់ខ្លួនទៅកាន់ពិភពលោក ហើយក៏បើកទ្វារទូលាយសម្រាប់បណ្តាក្រុមហ៊ុនធំៗ ផងដែរ។ ផលិតទាំងនោះមានដូចជា រថយន្តដឹកអ្នកដំណើរ រថយន្តពាណិជ្ជកម្ម រថយន្តក្រុង រថយន្តដែលប្រើប្រាស់សម្រាប់តម្រូវការចាំបាច់ ការរចនាថ្មី ការបំពាក់បច្ចេកវិទ្យាដោយគោរពតាមគោលការណ៍បរិស្ថាន រួមទាំងគ្រឿងបរិក្ខារផ្សេងៗ។
 
ក្រោមបរិបទកូវីដ-១៩ ក្រុមហ៊ុនដែលដាក់បង្ហាញទាំងអស់ ត្រូវបំពាក់បច្ចេកវិទ្យាឌីជីថលបន្ថែមទៀតដើម្បីណែនាំផលិតផលរបស់ខ្លួនទៅកាន់អតិថិជន ដោយសារពួកគេភាគច្រើន នឹងមិនមានវត្តមាននៅទីតាំងពិព័រណ៌ដោយផ្ទាល់នោះឡើយ។
 
ក្រុមហ៊ុនធំៗដែលនឹងណែនាំផលិតផលថ្មីរបស់ខ្លួនមានពិសេសដូចជា MERCEDES, BMW, BUICK, CADILLAC, CITROEN, FORD, GEELY, GREAT WALL, HONDA, LEXUS, MG, NISSAN, TOYOTA, VOLKSWAGEN ជាដើម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com