ជាតិ
ផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ តាម វិទ្យុ ទូរទស្សន៍ និងប្រព័ន្ធអនឡាញ
19, Apr 2021 , 9:29 pm        
រូបភាព
ភ្នំពេញ៖ ក្រសួងព័ត៌មានប្រកាសផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទតាមរយៈវីទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សាព្វផ្សាយតាមអនឡាញ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃ ៣០ ខែមេសា ឆ្នាំ ២០២១។ ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញទាំងអស់ ផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ។ បម្រាមនេះ ធ្វើឡើងដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ ក្នុងកាលៈទេសៈទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដើម្បីឈានទៅបញ្ចប់ព្រឹត្តិការណ៍ថ្ងៃទី ២០ កុម្ភៈ ក្នុងពេលឆាប់ៗនេះ។


 
សូមជម្រាបថា កន្លងមកសម្តេច ហ៊ុន សែន បានប្រកាសផ្អាកការលក់ដូរគ្រឿងស្រវឹង និងសកម្មភាពផឹកស៊ីទូទាំងប្រទេស ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១៕
 

Tag:
 Thmeythmey
  ក្រសួងព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com