COVID-19
ជាតិ
លោក គិន លី អតីតប្រធានសាខាគយក្រុងព្រះសីហនុស្លាប់ដោយសារកូវីដ-១៩
19, Apr 2021 , 6:51 pm        
រូបភាព
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានជូនដំណឹងពីករណីស្លាប់ លោក គិន លី អតីតប្រធានសាខាគយនិងរដ្ឋាករកំពង់ផែក្រុងព្រះសីហនុ បានស្លាប់ដោយសារកូវីដ-១៩ នៅម៉ោង៨ព្រឹកថ្ងៃទី១៩ ខែមេសានេះ។ អ្នកស្រី លឹម សុខជាង ជាប្រពន្ធនិងកូនស្រី កំពុងសម្រាកព្យាបាលកូវីដ-១៩ផងដែរ។


ជាមួយគ្នានេះ មនុស្សចំនួន ១២៣នាក់ទៀត ត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ ដោយក្នុងនោះមាន ១២២នាក់ ជាអាជីវករ និងក្រុមគ្រួសារ។ 
មកដល់ពេលនេះ កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ៤៦នាក់ ហើយអ្នកឆ្លងនៅទូទាំងប្រទេស មានប្រមាណជាង៦ពាន់នាក់៕  
 

Tag:
 សង្គម
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com