COVID-19
ជាតិ
សេដ្ឋកិច្ច
តើគួរស្ដារសេដ្ឋកិច្ចគ្រួសារដោយវិធីណា ក្នុងដំណាក់កាលកូវីដ-១៩កាន់តែតានតឹងនេះ?
21, Apr 2021 , 8:29 am        
រូបភាព
លោកបណ្ឌិត ឆេង គីមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ផ្ដល់កិច្ចសម្ភាសជុំវិញស្ថានភាពសេដ្ឋកិច្ច ដល់អ្នកសារព័ត៌មាន នាពេលកន្លងមក
លោកបណ្ឌិត ឆេង គីមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ផ្ដល់កិច្ចសម្ភាសជុំវិញស្ថានភាពសេដ្ឋកិច្ច ដល់អ្នកសារព័ត៌មាន នាពេលកន្លងមក
ភ្នំពេញ៖ ការសម្លឹងមើលទៅចរន្តតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ប្រជាជនទូទៅ ក្នុងដំណាក់ការកូវីដ-១៩ កាន់តែធ្ងន់ធ្ងរនេះ គឺជារឿងសំខាន់បំផុត ដែលមនុស្សគួរចាប់អារម្មណ៍បង្កើតអាជីវកម្ម ដើម្បីស្ដារសេដ្ឋកិច្ចក្នុងគ្រួសារឡើងវិញ។ ទោះជាយ៉ាងណា រដ្ឋាភិបាល ឬអង្គការសង្គមស៊ីវិល ក៏ដូចជាស្ថាប័នឯកជន អាចផ្ដល់ជាស្បៀងអាហារ ឬហិរញ្ញវត្ថុក្នុងកម្រិតតូចណាមួយ ដើម្បីជួយសម្រួលដល់ប្រជាជនកំពុងខ្វះខាតខ្លាំង ក្នុងដំណាក់កាលនេះ។ ទាំងនេះគឺជាការលើកឡើងរបស់លោកបណ្ឌិត ឆេង គីមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។


លោកបណ្ឌិត ឆេង គីមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា បន្លែ ត្រី សាច់ ឬអាហារឆ្អិនស្រាប់ ដោយផ្ដល់សេវាវេចខ្ចប់ ឬលក់តាមអនឡាញ ជាអាជីវកម្មខ្នាតតូច ដែលសមស្របដល់ប្រជាជនទូទៅចាប់យក ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ ព្រោះជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។ 
ចំណែកខាងខ្សែច្រវ៉ាក់ផលិតកម្មផ្សេងៗ គួរតែសាកល្បងប្រើបច្ចេកវិទ្យាថ្មី ដោយប្រើគ្រឿងចក្រដែលអាចកាត់បន្ថយកម្លាំងមនុស្ស ក្នុងគោលដៅទប់ស្កាត់ការរីការាលដាលជំងឺកូវីដ-១៩ ហើយអាជីវកម្មនៅតែដំណើរការ រួមទាំងអាចកាត់បន្ថយការចំណាយ។
 
សូមស្ដាប់បទសម្ភាសរវាងកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗ ជាមួយនឹងលោកបណ្ឌិត ឆេង គីមឡុង នាយកមជ្ឈមណ្ឌលនវានុវត្តន៍ ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យរបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី នឹងផ្ដល់ដំណោះស្រាយលម្អិត ក្នុងការស្ដារសេដ្ឋកិច្ចគ្រួសារ ក្នុងដំណាក់កាលកូវីដ-១៩នេះ ៖




បន្ថែមលើយន្តការជាច្រើន ដែលរដ្ឋាភិបាលបានធ្វើរួចមកហើយ និងកំពុងតែអនុវត្តន៍ផង លោក ឆេង គីមឡុង ក៏បានមើលឃើញច្រកមួយទៀត ដែលរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន អាចជួយសម្រួលដល់ជីវភាពប្រជាជនដែលខ្វះខាតខ្លាំង ដូចជាការជួយជាស្បៀងអាហារ ឬហិរញ្ញវត្ថុក្នុងកម្រិតណាមួយក្នុងដំណាក់កាលវិបត្តិចំពោះមុខនេះ។ 
 
លោកបណ្ឌិត ឆេង គីមឡុង  ថានេះមិនមែនជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ឬអង្គការ ក៏ដូចជាវិស័យឯកជនឡើយ ប៉ុន្តែគឺជាអ្វីដែលលោកយល់ឃើញថា ទំនងជាអាចជួយដល់ប្រជាជនដែលខ្វះខាតបានខ្លះ។
 
ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិត ឆេង គីមឡុង ក៏បានបញ្ជាក់ផងដែរថា ដើម្បីអាចឱ្យជីវភាពគ្រួសារបានត្រឡប់ទៅប្រក្រតីវិញ លុះត្រាណាប្រជាជនទូទៅ ចូលរួមសហការជាមួយរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕
 

Tag:
 កូវីដ-១៩
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com