COVID-19
ជាតិ
លោក ឡៅ ម៉ុងហៃ៖ យើងពិបាកប៉ុណ្ណឹង តែពេទ្យជួរមុខ កាន់តែពិបាកជាងយើងទៅទៀត
21, Apr 2021 , 11:15 am        
រូបភាព
ដោយ: រួបរួម
លោក ឡៅ ម៉ុងហៃ អ្នកវិភាគសង្គម តាមរយៈហ្វេសប៊ុករបស់ខ្លួន បានមើលឃើញពីការងារកាន់តែលំបាករបស់គ្រូពេទ្យ បុគ្គលិក និងបុគ្គលិកសេវាសុខាភិបាលនានា ខណៈកូវីដ-១៩ បន្តរាលដាលពីមួយថ្ងៃទៅមួយថ្ងៃ។



«កូវីដ-១៩ វាធ្វើឲ្យយើងទាំងអស់គ្នា ពិបាកប៉ុណ្ណឹង តែវាធ្វើឲ្យគ្រូពេទ្យយើង បុគ្គលិកពេទ្យយើងនិងបុគ្គលិកសេវាសុខាភិបាលឯទៀតរបស់យើង ដែលនៅខ្សែប្រយុទ្ធជួរមុខ ពិបាកជាងយើងនៅជួរក្រោយច្រើន»។ នេះជាការលើកឡើងរបស់លោក ឡៅ ម៉ុងហៃ។

អ្នកវិភាគសង្គមរូបនេះ កត់សម្គាល់ឃើញថា ក្រុមគ្រូពេទ្យ ត្រូវមើលថែទាំអ្នកមានជំងឺកូវីដ-១៩ ដែលមានចំនួនកើនឡើងយ៉ាងគំហុកក្នុងរយ:ពេលដ៏ខ្លី បន្ថែមលើអ្នកជំងឺដែលកំពុងសម្រាកព្យាបាល និងការរៀបចំចាក់វ៉ាក់សាំងដល់មនុស្សរាប់លាននាក់ទៀត ដោយប្រឈមនឹងហានិភ័យខ្ពស់ដល់សុខភាព និងអាយុជីវិតរបស់ពួកគាត់ ។

«យើងទ្រាំ និងឲ្យតម្លៃខ្ពស់បំផុត ហើយគាំទ្រដល់ការងារដ៏លំបាករបស់គ្រូពេទ្យនិងបុគ្គលិកទាំងអស់នោះ ។
យើងបន្តធ្វើតាមវិធានការការពារប្រឆាំងកូវីដ-១៩ តាមការណែនាំរបស់អ្នកជំនាញពេទ្យ ដើម្បីកុំឲ្យបង្កើតបន្ទុកថែមទៀតទៅលើពួកគាត់»។ នេះជាសំណូមពររបស់លោក ឡៅ ម៉ុងហៃ៕



© រក្សាសិទ្ធិដោយ thmeythmey.com