COVID-19
ជាតិ
ម្ដុំមាត់ទន្លេ មានសភាពស្ងប់ស្ងាត់ធម្មតា ក្រោយអាជ្ញាធររឹតបន្តឹងការបិទខ្ទប់
21, Apr 2021 , 6:10 pm        
រូបភាព
ដោយ: ថ្មីៗ
កន្លងមក នៅម្ដុំមាត់ទន្លេ ដែលជាកន្លែងពេញនិយមសម្រាប់ហាត់ប្រាណ បានប្រែមកមានសភាពស្ងប់ស្ងាត់។ ទិដ្ឋភាពនេះ កើតឡើងក្រោយពេល អាជ្ញាធរភ្នំពេញ ចាប់ផ្ដើមអនុវត្តវិធានការក្តៅលើពលរដ្ឋ នៅតំបន់ផ្ទុះកូវីដ-១៩ ធ្ងន់ធ្ងរ និងតំបន់ក្រហម ដោយមិនអនុញ្ញាតឲ្យពលរដ្ឋចេញក្រៅផ្ទះឡើយ សូម្បីតែហាត់ប្រាណ។


យោងតាមច្បាប់ស្ដីពីវិធានការរឹតបន្តឹងការអនុវត្ត សេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី១៩ មេសា បានបញ្ជាក់ថា ក្នុងករណីមានការបំពានវិធានការខាងលើ អាជ្ញាធរត្រូវអនុវត្តវិធានច្បាប់យ៉ាងម៉ឹងម៉ាត់ ដោយឃាត់នូវមធ្យោបាយធ្វើដំណើរ រួមនឹងទណ្ឌកម្មរដ្ឋបាលផ្សេងទៀត។
 
ខាងក្រោមនេះ ជាទិដ្ឋភាពនារសៀលថ្ងៃទី២១ ខែមេសា នៅម្ដុំមាត់ទន្លេ៖












































Tag:
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com