កីឡាអន្តរជាតិ
អន្តរជាតិ
McGregor បង្ហាញបំណងចង់ទិញក្លិប Man Utd ដែលពាក់ព័ន្ធសំណុំរឿង Super League
22, Apr 2021 , 8:29 am        
រូបភាព
Conor McGregor កំពូលកីឡាករវាយក្នុងទ្រុង UFC បានត្រៀមខ្លួនទិញយកក្លិប Manchester United ចំពេលភាពចម្រូងចម្រាសកើតឡើងនៅ Old Trafford ក្រោយការចាកចេញរបស់អនុប្រធានក្លិបលោក Ed Woodward។



អ្នកលេងក្បាច់គុនចម្រុះ MMA សញ្ជាតិអៀរឡង់ជាអ្នកគាំទ្ររបស់ក្រុមបាល់ទាត់បិសាចក្រហមដ៏ស្មោះស្ម័គ្រតាំងពីក្មេងមក។ ក្រោយលឺដំណឹងថាក្លិបដែលខ្លួនគាំទ្រ ប្រកាសចាកចេញពីគម្រោងបង្កើតពានរង្វាន់ European Super League (ESL) វិញនោះ McGregor បង្ហាញក្តីរីករាយផងដែរ។
 
ជុំវិញសុំណំរឿង ESL លោក Ed Woodward ដែលជាឥស្សរជននាំមុខគេម្នាក់ក្នុងការគាំទ្រឱ្យបង្កើតពានថ្មីនេះ ក៏ប្រកាសថានឹងលាលែងពីតំណែងអនុប្រធានប្រតិបត្តិក្លិប Man Utd ផងដែរនៅចុងឆ្នាំ ២០២១។ 
 
ក្រៅពីមិនពេញចិត្តនឹងការដឹកនាំរបស់លោក Woodward ក្រុមអ្នកគាំទ្របិសាចក្រហមភាគច្រើនក៏បង្ហាញពីការប្រឆាំងនឹងម្ចាស់ក្លិបនៃគ្រួសារ Glazer ផងដែរ។ អ្នកគាំទ្ររិះគន់គ្រួសារសញ្ជាតិអាមេរិកនេះថា មិនព្រមវិនិយោគក្លិបមានមូលដ្ឋានក្នុងក្រុង Manchester មួយនេះឱកាន់តែខ្លាំងក្លាទេ  តែបែជាដកប្រាក់ពីក្លិបសន្ធឹកយកទៅប្រើប្រាស់ខាងក្រៅទិញវិញ។
ក្រោយដឹងដំណឹងនេះ McGregor បានសរសេរលើបណ្តាញសង្គម Twitter ដោយបានសួរទៅអ្នកគាំទ្ររបស់ខ្លួនថាគួរតែទិញក្លិប Man Utd ដែរឬទេ? «សូរស្តីអ្នកទាំងអស់គ្នា! ខ្ញុំកំពុងគិតអំពីការទិញយកក្លិប Manchester United! តើអ្នកទាំងអស់គ្នាយល់ម៉េចដែរ?»។
 
ថ្វីដ្បិត McGrego បង្ហាញបំណងចង់ក្រសោបយកក្លិបយក្សអង់គ្លេសមួយនេះមកកាន់កាន់ក្តី ប៉ុន្តែអ្វីៗទំនងជាមិនអាចកើតឡើងឡើយ ដ្បិតកីឡាករ UFC រូបនេះមិនមានប្រាក់គ្រប់គ្រាន់ដើម្បីទិញពីគ្រួសារមហាសេដ្ឋី Glazer ឡើយ។ 
 
បើតាមការផ្សាយរបស់កាសែត Daily Star កំពូលអ្នកវាយក្នុងទ្រុងរូបនេះ មានប្រាក់ប្រមាណជាង១០០លានដុល្លារប៉ុណ្ណោះ ខណៈក្លិប Man Utd របស់ Glazer មានតម្លៃលើសពីមួយពាន់លានដុល្លារឯណោះ៕
 

Tag:
 Conor McGregor
  European Super League
© រក្សាសិទ្ធិដោយ thmeythmey.com