COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ចេញ​ទៅ​ប្រជុំ​កំពូល​អាស៊ាន នៅ​ឥណ្ឌូណេស៊ី ខណៈ​មេដឹកនាំ​២​រូប​អវត្តមាន​
23, Apr 2021 , 3:32 pm        
រូបភាព
ភ្នំពេញ​៖ ដូច​ការគ្រោងទុក នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ពិសេស នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស​ឥណ្ឌូណេស៊ី នា​ថ្ងៃទី​២៣ មេសា​នេះ​។


 
​តាម​គម្រោង​នោះ សម្ដេច ហ៊ុន សែន ចូលរួម​ប្រជុំ​ក្រៅផ្លូវការ​មេដឹកនាំ​អាស៊ាន រួមទាំង​ជួប​មេដឹកនាំ​អាស៊ាន​ផ្សេងទៀត នៅ​ថ្ងៃទី​២៤ មេសា​។ «​ក្រោយពី​ចប់​កិច្ចប្រជុំ​ពេញ​មួយថ្ងៃ​ហើយ ខ្ញុំ​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ល្ងាច​ថ្ងែ​ទី​២៤ មេសា ដដែល​នេះ​»​។ នេះ​បើតាម​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា ពេលមកដល់​កម្ពុជា សម្ដេច និង​គណៈប្រតិភូ នឹង​ផ្ដល់​សំណាក ពិនិត្យរ​កកូ​វីដ​១៩ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​ធានា​សុវត្ថិភាព​សុខភាព​ទាំងអស់គ្នា​។ ក្រៅពីនេះ ក៏មាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀតផង​។​
 
​ស្រប​ពេលដែល​នាយករដ្ឋមន្ត្រី​កម្ពុជា កំពុងធ្វើដំណើរ​ទៅ​ប្រជុំ​នៅ​ឥណ្ឌូណេស៊ី​នេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អ៊ូ​ចា និង​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ សុទ្ធតែ​ប្រកាស​មិន​ចូលរួម​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​។ មេដឹកនាំ​ទាំងពីរ​សុទ្ធតែ​អះអាងថា ខ្លួន​រវល់​តាមដាន និង​គ្រប់គ្រង​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​។​
 
​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន នៅ​ឥណ្ឌូណេស៊ី នឹងត្រូវ​ជជែក​ពី​ស្ថានការណ៍​នយោបាយ​នៅ​មី​យ៉ាន់​ម៉ា​។​មេដឹកនាំ​សិង្ហ​បុរី កម្ពុជា ម៉ាឡេស៊ី វៀតណាម ឡាវ ព្រុយ​ណេ រូ​ម​ទាំង​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា នឹងមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​នេះ​៕
 
 

Tag:
 ហ៊ុន សែន​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com