ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិលើកទឹកចិត្តឲ្យប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក
24, Apr 2021 , 8:19 am        
រូបភាព
ភ្នំពេញ៖ ស្របពេលការប្រើប្រាស់ក្រដាសប្រាក់ក៏ជាហានិភ័យមួយ ដែលអាចចម្លងមេរោគកូវីដ-១៩ ធនាគារជាតិ នៃកម្ពុជា បានលើកទឹកចិត្តឲ្យពលរដ្ឋប្រើប្រាស់សេវាអេឡិចត្រូនិកទូទាត់ប្រាក់ជំនួស។ ធនាគាជាតិនៃកម្ពុជា កំពុងអនុវត្តការការពារ តាមរយៈការសម្លាប់មេរោគលើក្រដាសប្រាក់រៀល ដែលចូលទៅក្នុងធនាគាជាតិនៃកម្ពុជា ហើយបញ្ចេញមកប្រើប្រាស់ក្នុងទីផ្សារវិញ។



ខណៈការរីករាលនៃជំងឺកូវីដ-១៩ នៅមិនទាន់ស្រាកស្រាន្ត ធនាគារជាតិនៃកម្ពុជា បានសេចក្តីប្រកាស លើកទឹកចិត្តក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់ ក៏ដូចជាប្រើប្រាស់/ចេញផ្សាយមូលប្បទានប័ត្រ សម្រាប់​ការទូទាត់នានា ហើយជំនួសវិញ ដោយការប្រើប្រាស់ការទូទាត់អេឡិចត្រូនិក តាមលទ្ធភាពដែលអាចធ្វើទៅបាន។ 
 
ការប្រើប្រាស់សេវាអេឡិចត្រូនិក ដូចជាសេវាធនាគារតាមកម្មវិធីទូរសព្ទដៃចល័ត ក៏ដូចជាកម្មវិធីបាគង ដែលជាប្រព័ន្ធទូទាត់បែបទំនើបថ្មីមួយ ដែលវានឹងផ្តល់សុវត្ថិភាពខ្ពស់ ភាពងាយស្រួល ឆាប់រហ័ស និងចំណាយតិចផងដែរ៕
 
 

Tag:
 Thmeythmey
  ធនាគារជាតិ នៃកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com