COVID-19
ជាតិ
សេដ្ឋកិច្ច
សហព័ន្ធស្រូវអង្ករ ផ្ដល់អង្គរ១០០តោន ដល់អាជ្ញាធរ សម្រាប់ចែកគ្រួសារក្រីក្រ ក្នុងអំឡុងបិទខ្ទប់ភ្នំពេញ
24, Apr 2021 , 4:39 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា ផ្ដល់ជំនួយជាអង្ករ១០០តោន ដល់គណៈកម្មាការជាតិគ្រប់គ្រង និងដឹកនាំអនុវត្តវិធានការបិទខ្ទប់ សម្រាប់ទុកចែកដល់ពលរដ្ឋក្រីក្រ តាមតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ។


 
សហព័ន្ធស្រូវអង្ករកម្ពុជា ផ្សាយព័ត៌មានអំពីសកម្មភាពខ្លួន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ថា អង្ករ១០០តោននេះ គឺជាជំនួយសប្បុរសធម៌ និងជាការគាំទ្ររបស់ធុរកិច្ចជន រួមទាំងភាគីពាក់ព័ន្ធ ក្នុងវិស័យស្រូវអង្គរចំនួន៦៥ស្ថាប័ន ដូចជា ក្រុមហ៊ុននាំចេញអង្ករ រោងម៉ាស៊ីនកិនស្រូវ ធនាគារ ក្រុមហ៊ុនវេចខ្ចប់ ក្រុមហ៊ុនត្រួតពិនិត្យគុណភាព និង ក្រុមហ៊ុនភស្ដុភារដឹកជញ្ជូន ជាដើម។  
 
មិនត្រឹមតែការផ្ដល់ជំនួញអង្ករនោះឡើយ កន្លងមក សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានប្រកាសលក់បញ្ចុះតម្លៃអង្ករចន្លោះ១ម៉ឺនរៀល ទៅ ២ម៉ឺនរៀល ក្នុង១បាវ (៥០គីឡូក្រាម) ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីជួយសម្រួលបន្ទុកប្រជាពលរដ្ឋ ក៏ដូចជាចូលរួមទប់ស្កាត់ការឡើងថ្លៃម្ហូបអាហារផងដែរ។ ការលក់បញ្ចុះតម្លៃនេះ នឹងបន្តលក់រហូតស្ថានភាពប្រសើរឡើងវិញ៕
 

Tag:
 ThmeyThmey
  សហព័ន្ធស្រូវអង្គរកម្ពុជា
  តំបន់បិទខ្ទប់
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com