COVID-19
អន្តរជាតិ
ករណីឆ្លងលើពិភពលោកឡើងដល់ជាង១៤៦លាន អ្នកស្លាប់ជាង៣,១លាននាក់
24, Apr 2021 , 5:29 pm        
រូបភាព
ដោយ: រួបរួម
 
 
រួបរួម អន្តរជាតិ កូវីដ-១០
 
ករណីឆ្លងកូវីដ-១៩លើពិភពលោកឡើងដល់ជាង១៤៦លាននាក់ហើយ ដោយគិតត្រឹមថ្ងៃទី២៤ ខែមេសា នេះ ក្នុងនោះអ្នកស្លាប់ឡើងដល់ជាង៣,១លាននាក់ និងសះស្បើយមានជាង១២៤លាននាក់។
 
សហរដ្ឋអាមេរិក មានជាង៣២,៧លាននាក់ ដែលតាមពីក្រោយដោយឥណ្ឌា ១៦,៦លាននាក់ និងប្រេស៊ីល១៤,២លាននាក់។ បារាំងជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេនៅអឺរ៉ុប ដោយមានជាង៥,៤លាននាក់។
 
រុស្ស៊ី តួកគី និងចក្រភពអង់គ្លេស មានអ្នកឆ្លងជាង៤លាននាក់ដូចគ្នា ខណៈអ៊ីតាលី អេស្ប៉ាះ និងអាល្លឺម៉ង់ មានជាង៣លាននាក់រៀងៗខ្លួន។
 
បណ្តាប្រទេសដែលមានជាង២លានករណី រួមមានអាហ្សង់ទីន ប៉ូឡូញ កូឡុំប៊ី អ៊ីរ៉ង់ ម៉ិកស៊ិក និងអ៊ុយក្រែន រីឯប៉េរូ ឥណ្ឌូណេស៊ី ឆេក អាហ្វ្រិកខាងត្បូង ហូឡង់ កាណាដា ស៊ីលី រូម៉ានី និងអ៊ីរ៉ាក់ស្ថិតក្នុងចំណោមប្រទេសដែលមានជាង១លានករណី។
 
ក្នុងចំណោមអ្នកស្លាប់ជាង៣,១លាននាក់ សហរដ្ឋអាមេរិក មានជាង៥៨,៥ម៉ឺន បន្ទាប់មកប្រេស៊ីល ជាង៣៨,៦ម៉ឺន, ម៉ិកស៊ិកជាង២១,៤ម៉ឺន និងឥណ្ឌាដែលកំពុងមានចំនួនកាន់តែច្រើនរហូតដល់ជិត១៩ម៉ឺននាក់។
ចក្រភពអង់គ្លេស អ៊ីតាលី រុស្ស៊ី និងបារាំង សុទ្ធតែមានអ្នកស្លាប់ដោយសារកូវីដ-១៩លើស១០ម៉ឺននាក់ ហើយតាមប្រកៀកពីក្រោយដោយអាល្លឺម៉ង់ អេស្ប៉ាញ កូឡុំប៊ី អ៊ីរ៉ង់ ប៉ូឡូញ អាហ្សង់ទីន និងប៉េរូ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com