កីឡាអន្តរជាតិ
អន្តរជាតិ
Watford វិលទៅកាន់ Premier League ខណៈ Hull ឡើងទៅក្របខណ្ឌលំដាប់ទីពីរ
24, Apr 2021 , 11:36 pm        
រូបភាព
ដោយ: រួបរួម
ក្រោយទទួលជ័យជម្នះ ១-០ លើ Millwall ក្រុម Watford បានកៅអីវិលទៅកាន់ក្របខណ្ឌកំពូល Premier League វិញនារដូវកាលក្រោយ ជាមួយ Norwich City។ ស្របជាមួយគ្នានេះ Hull City ក៏មានពិន្ទុគ្រប់គ្រាន់សម្រាប់កៅអីក្របខណ្ឌលំដាប់ទីពីរអង់គ្លេស Championship ផងដែរ។



ការស៊ុតបាល់ប៉េណាល់ទីបានសម្រេចតែមួយគ្រាប់របស់ Ismaila Sarr លើ Millwall បាននាំឲ្យ Watford វិលត្រឡប់ទៅកាន់ Premier League វិល ក្រោយធ្លាក់ចេញត្រឹមតែមួយរដូវកាល ដោយមានពិន្ទុដាច់ឆ្ងាយ១០ពិន្ទុពីក្រុមលេខ៣ Brentford។

បច្ចុប្បន្ន ក្រុមដែលស្ថិតក្រោមការដឹកនាំរបស់លោក Xisco Munoz មួយនេះ មាន៨៨ពិន្ទុ ដែលសង្ឃឹមតិចណាស់ក្នុងការលើកពាន Championship ដោយសារក្រុមកំពូលតារាង Norwich City បន្តឈ្នះម្ចាស់ផ្ទះ Queens Park Rangers ៣-១ ដើម្បីទទួលបានពិន្ទុសរុប៩៣ ជាមួយនឹងការប្រកួតពីរទៀតដែលនៅសេសសល់ដូចគ្នា។

ងាកទៅក្របខណ្ឌ League One ឯណោះវិញ Hull City បានរំកិលទៅកាន់ក្របខណ្ឌ Championship វិញនៅរដូវកាលក្រោយ បន្ទាប់ពីបានយកឈ្នះម្ចាស់ Lincoln ២-១ ស្របពេលដែល Swindon Town និង Bristol Rovers ធ្លាក់ទៅក្របខណ្ឌលំដាប់ទីបួន League Two ដោយស្វ័យប្រវត្តិ៕


© រក្សាសិទ្ធិដោយ thmeythmey.com