COVID-19
ជាតិ
ខេត្តមណ្ឌលគិរី មានវិជ្ជមានកូវីដ-១៩ ២ករណីទៀត នៅក្រុងសែនមនោរម្យ មន្ទីរខេត្តបង្អែកខេត្តមណ្ឌលគិរី
× ភ្នំពេញ៖ លោក ស្វាយ សំអ៊ាង រដ្ឋបាលខេត្តមណ្ឌលគិរី ប្រកាសរកឃើញវិជ្ជមាននៃជំងឺកូវីដ-១៩(COVID-19)ចំនួន២ករណីទៀត។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់លោកអភិបាលខេត្តរូបនេះ នាព្រឹកថ្ងៃទិ២៥មេសា ឆ្នាំ២០២១ មនុស្ស២នាក់ទៀតដែលឆ្លងកូវីដ-១៩នោះ គឺមានអាសយដ្ឋាននៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
លោក ស្វាយ សំអ៊ាង បានបញ្ជាក់ថា អ្នកឆ្លងកូវីដ-១៩ទាំង២នាក់ខាងលើ គឺម្នាក់ភេទប្រុស អាយុ៧៧ឆ្នាំ និងម្នាក់ទៀតភេទស្រី អាយុ៣៩ឆ្នាំ ដោយមានពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ម្នាក់ ដែលបានរកឃើញមានផ្ទុកជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៣មេសា ឆ្នាំ២០២១។
កន្លងមកអ្នកជំងឺកូវីដ-១៩ទាំងនេះ ធ្លាប់ទៅព្យាបាលជំងឺនៅមន្ទីពេទ្យព្រះកុសមៈ ក្រោយត្រឡប់មកវិញ ត្រូវបានក្រុមការងារនៃរដ្ឋបាលខេត្ត រួមជាមួយនឹងមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល តម្រូវឱ្យធ្វើចត្តាឡីស័ក និងធ្វើតេស្តរកវិជ្ជមានកូវីដ-១៩។ បច្ចុប្បន្ន អ្នកជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី។
អភិបាលខេត្តមណ្ឌលគិរី បានអំពាវនាវដល់សាធារណជន ពិសេសប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យទាំងអស់ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ជាមួយអ្នកជំងឺខាងលើ ឲ្យរួសរាន់មកជួបជាមួយក្រុមគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និង ត្រូវធ្វើចត្តាឡីស័ក៕
© រក្សាសិទ្ធិដោយ thmeythmey.com