ជាតិ
សេដ្ឋកិច្ច
អាជ្ញាធរខេត្តកណ្ដាល រៀបចំទីតាំងផ្សារបោះដុំបន្លែជាង១ហិកតា ក្នុងសង្កាត់រការខ្ពស់
25, Apr 2021 , 2:10 pm        
រូបភាព
ភ្នំពេញ៖ អាជ្ញាធរខេត្តកណ្ដាលបានរៀបចំទីតាំងទំហំជាង១ហិកតា ធ្វើជាផ្សារបោះដុំបន្លែបណ្ដោះអាសន្ន នៅភូមិកោះគ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ដើម្បីឲ្យប្រជាពលរដ្ឋក្នុងខេត្តដែលគ្មានទីផ្សារនិងទីតាំងសម្រាប់លក់បានចែកចាយនៅទីនោះ។ នេះបើតាមរដ្ឋបាលខេត្តកណ្ដាលចេញផ្សាយនៅលើទំព័រហ្វេសប៊ុក។

 
នៅថ្ងៃទី២៤មេសា ឆ្នាំ២០២១ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានចុះត្រួតពិនិត្យទីតាំងផ្សារបោះដុំបន្លែបណ្តោះអាសន្នដែលស្ថិតនៅភូមិកោះគនេះ ដើម្បីរៀបចំឡើងនិងជួយសម្រួលការលំបាកប្រជាកសិករ។ ផ្សារបោះដុំនេះ គឺសម្រាប់ប្រជាកសិកររស់នៅស្រុកស្អាង ស្រុកកៀនស្វាយ និងស្រុកកោះធំដែលរងផលប៉ះពាល់រីករាលកូវីដ-១៩ ចែកចាយកសិផលនិងផ្គង់ផ្គង់ដល់ភូមិសាស្រ្តក្រុងតាខ្មីទាំងមូល។ ជាមួយគ្នាដែរ នឹងអាចអនុញ្ញាតឱ្យលក់ពីម៉ោង៨យប់ រហូតដល់ម៉ោង៨ព្រឹករៀងរាល់ថ្ងៃ ដោយមានកម្លាំងសមត្ថកិច្ចត្រួតពិនិត្យនិងណែនាំដល់អាជីវករឲ្យរក្សាអនាម័យតាមក្រសួងសុខាភិបាល។ 
 
សូមបញ្ជាក់ថា អាជ្ញាធរសម្រេចបិទផ្សារបណ្ដោះអាសន្នជាបន្តបន្ទាប់ ក្រោយអ្នកឆ្លងកូវីដ-១៩កាន់តែកើនឡើង ជាក់ស្ដែងនៅភ្នំពេញអាជ្ញាធរសម្រេចបិទផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់រយៈពេល១៤ថ្ងៃ ដើម្បីបង្ការការរាលដាលកូវីដ១៩។  រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ត្រូវរដ្ឋាភិបាលបិទខ្ទប់បណ្តោះអាសន្ន ក្រោយជំងឺកូវីដ-១៩ រាលដាលកាន់តែខ្លាំង៕ 
 










Tag:
 កណ្ដាល
  ផ្សារបោះដុំបន្លែ
© រក្សាសិទ្ធិដោយ thmeythmey.com