កូវីដ-១៩ បានបង្ខំឲ្យមានការលើកពេលកម្មវិធីធំៗជាច្រើន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ព្រឹតិ្តការណ៍ពិព័រណ៌យានយន្ត Shanghai Auto Show ឆ្នាំ២០២១ នៅតែបន្តដំណើរការទៅបានតាមការគ្រោងទុករបស់ខ្លួន ខណៈស្ថានភាពឆ្លងនៅចិន មានការធូរស្បើយ។
Shanghai Auto Show បានចាប់ផ្តើមឡើងនៅឆ្នាំ១៩៨៥ ព្រឹត្តិការណ៍ត្រូវរៀបចំឡើងពីរដងក្នុង១ឆ្នាំ នៅមជ្ឈមណ្ឌល National Center for Exhibition and Convention ក្រុងសៀងហៃ ប្រទេសចិន។ នៅឆ្នាំ២០២១ នេះ ពិព័រណ៌យានយន្តក្រុងសៀងហៃ ប្រព្រឹត្តទៅចន្លោះពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែមេសា ដោយមានការចូលរួមពីបណ្តាក្រុមហ៊ុនធំៗ។
សារព័ត៌មាន Carscoops បានយកឡើងពីរថយន្តចិន១៥ម៉ូដែលដ៏ទាក់ទាញនៅក្នុងពិព័រណ៌ Shanghai Auto Show នាឆ្នាំ២០២១ នេះ។ រថយន្តទាំងនោះរួមមាន៖
១. ORA Lightning Cat ដែលមានរាងដូច Porsche 911/Taycan Mashup
២. MG Cyberster Roadstere EV
៣. ORA Punk Cate
៤. XPeng P5 EV
៥. IM Airo
៦. Hongqi L-Concept Limo
៧. MINIEV Cabrio
៨. Great Wall Cannon Baja Snake
៩. Tank 300 Cybertank
១០. Xingyue L
១១. Silk-FAW Hongqui S9 Hypercar
១២. Tank 800
១៣. Roewe Jing Concept
១៤. Zhiji L7 EV
១៥. Zeekr 001។
ក្រៅពីរថយន្តចិនទាំង១៥ម៉ូដែលដ៏ទាក់ទាញ Shanghai Auto Show ឆ្នាំ២០២១ មានការដាក់តាំងបង្ហាញរថយន្តទំនើបរបស់បណ្តាក្រុមហ៊ុនធំៗលើពិភពលោកផ្សេងទៀត ដូចជា MERCEDES, BMW, BUICK, CADILLAC, CITROEN, FORD, GEELY, GREAT WALL, HONDA, LEXUS, MG, NISSAN, TOYOTA, VOLKSWAGEN ជាដើម។
ក្រោមបរិបទកូវីដ-១៩ ក្រុមហ៊ុនដែលដាក់បង្ហាញទាំងអស់ ត្រូវបំពាក់បច្ចេកវិទ្យាឌីជីថលបន្ថែមទៀតដើម្បីណែនាំផលិតផលរបស់ខ្លួនទៅកាន់អតិថិជន ដោយសារពួកគេភាគច្រើន នឹងមិនមានវត្តមាននៅទីតាំងពិព័រណ៌ដោយផ្ទាល់នោះឡើយ៕