ជាតិ
រថយន្ត
លោក គឹម គីណាល់ ប្រើម៉ូតូចាស់ៗតុបតែងអាហារដ្ឋានផង ដឹកអាហារឱ្យអតិថិជនផង
26, Apr 2021 , 7:39 pm        
រូបភាព
លោក គឹម គីណាល់ គឺជាម្ចាស់អាហារដ្ឋាន Le Toul Café ដែលមានទីតាំងនៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ គាត់បានយក ម៉ូតូបុរាណ៣គ្រឿង ក្នុងនោះមានម៉ាកហុងដា ២គ្រឿង និងម៉ាកវេស្ប៉ា១គ្រឿង ដើម្បីតុបតែងក្នុងហាងរបស់ខ្លួន។ តាមពិតម៉ូតូ៣គ្រឿងនេះ សុទ្ធតែនៅជិះបាន គ្រាន់តែវាពិបាកបញ្ឆេះបន្តិចប៉ុណ្ណោះ។ ម៉ាក HONDA ប្រភេទ Super Cub ឬហៅថាអាគុបមូល ផលិតឆ្នាំ១៩៧៨, HONDA ស៊េរី Benly 50S កែច្នៃ ផលិតឆ្នាំ១៩៩៩ និងម៉ាក VESPA ប្រភេទ PX125 ផលិត ឆ្នាំ១៩៧៨។ លោក គីណាល់ មិនមែនគ្រាន់តែប្រើយានជំនិះកញ្ចាស់ទាំងអស់នោះ ដើម្បីតាំងក្នុង អាហារដ្ឋាននោះទេ យូរៗម្តងគាត់ក៏យក HONDA  អាគុបមូល ដែលចាស់ជាងគាត់ជិះក្នុងភូមិ ឬដឹកកាហ្វេទៅឱ្យអតិថិជនផងដែរ។

 
ដើម្បីជ្រាបច្បាសសូមអញ្ជើញទស្សនាកិច្ចសម្ភាស រវាងនាយ យ៉ាន នៃសារព័ត៌មានThmeythmey និងលោក គឹម គីណាល់ គឺជាម្ចាស់អាហារដ្ឋាន Le Toul Café ដូចតទៅ៖
 
 
ក្រុមហ៊ុនជប៉ុន ហុងដា បានច្នៃប្រឌិតម៉ូតូ ប្រភេទ Super Cub ឆ្នាំ១៩៥៨។ គឺជាយានយន្ដ  ដែលត្រូវបានផលិតច្រើនជាងគេទូទាំងពិភពលោក។  នៅក្នុងឆ្នាំ២០១៨ ក្នុងឱកាសខួប៦០ឆ្នាំ នៃម៉ូតូអាគុបមូលដើម ហុងដា បានច្នៃប្រឌិតប្រភេទ Super Cub ម៉ូឌែលថ្មី ប៉ុន្តែម៉ូឌែលនេះ មិនត្រូវបានដាក់លក់នៅក្នុងទីផ្សារកម្ពុជានោះទេ។
 
អត្ថបទទាក់ទង
 
 
Benly គឺជាឈ្មោះស៊េរីមួយ ដែលម៉ាក HONDA ធ្លាប់ប្រើសម្រាប់ម៉ូតូប្រភេទ CB និងCD ផ្សេងៗ ជាពិសេស ម៉ូឌែល CB92 (និង C92 និង C95 ដែលស្រដៀង) CD125 និង CD200 ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៨៥។ សព្វថ្ងៃនេះ ហុងដា ដាក់លក់តែម៉ូឌែល MW110 ប៉ុណ្ណោះ ដែលមានស៊េរី Benly។ Benly គឺជាពាក្យជប៉ុន ដែលអាចបកប្រែថាទំនង។
 
ក្រុមហ៊ុនហុងដា ត្រូវបានបង្កើតឡើង ឆ្នាំ១៩៤៨ នៅប្រទេសជប៉ុន។ វាផលិតរថយន្ដ ម៉ូតូ កង់បួន ម៉ូតូ គ្រប់ធន់ ម៉ាស៊ីនភ្លើង។ ល។ 
បើប្រៀបធៀប ម៉ូតូម៉ាក VESPA ប្រភេទ PX125 និងម៉ូតូសម័យឥឡូវនេះ វាចម្លែកត្រង់ថាមានកង់សាកួរខាងក្រោយ។ ពាក្យអ៊ីតាលី vespa មានន័យថាឪម៉ាល់។ ក្រុមហ៊ុន PIAGGIO បានជ្រើសរើស ឈ្មោះនេះ ដោយសារសំឡេងម៉ាស៊ីន ស្រដៀងសំឡេង សត្វឪម៉ាល់កំពុងហោះហើរ។ ប្រភេទ PX125 មានកម្លាំង ១២៣ CC ហើយត្រូវបានផលិតពីឆ្នាំ ១៩៧៧ រហូតដល់ ឆ្នាំ២០១០។
 
ក្រុមហ៊ុន អ៊ីតាលី PIAGGIO ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៨៤ ហើយក្រុមហ៊ុននេះហើយ ដែលបានបង្កើតម៉ូតូអូតូមុនគេ៕






 

Tag:
 ម៉ូតូ
  យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com