COVID-19
ជាតិ
ភ្នំពេញ​មាន ៦៥​សង្កាត់​លឿង ៤១​សង្កាត់​លឿងទុំ និង​៩​សង្កាត់​ក្រហម​
27, Apr 2021 , 7:31 pm        
រូបភាព
រដ្ឋបាល​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​តារាង​បែង​ចែង​ទីតាំង​របស់ខ្លួន ដោយ​ផ្អែកលើ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ នា​រយៈពេល​១០​ថ្ងៃ​ចុងក្រោយ​។ តាម​រដ្ឋបាល​រាជធានី​ភ្នំពេញ សង្កាត់​ចំនួន ៩ ត្រូវបាន​ដាក់​ជា​តំបន់​ក្រហម​, ៤១​សង្កាត់​ជា​តំបន់​លឿងទុំ និង ៦៥​សង្កាត់​តំបន់​លឿង​។​

 
​តំបន់​ក្រហម មាន​ភូមិ​១៤ ភូមិ​១៦ និង​ភូមិ​១៧ នៃ​សង្កាត់​បឹង​សាឡាង ក្នុង​ខណ្ឌទួលគោក​។ ភូមិ​ប្រការ​នៃ​សង្កាត់​ព្រៃ​ស  និង​ភូមិ​ម័ល ភូមិ​ថ្មី និង​ភូមិ​នៃ​សំបូរ​សង្កាត់​ដង្កោ ក្នុង​ខណ្ឌដង្កោ​។ ខណ្ឌ​ខណ្ឌមានជ័យ មាន​សង្កាត់​៤​ជា​តំបន់​ក្រហម គឺ​សង្កាត់​ស្ទឹងមានជ័យ​ទី​១, ស្ទឹងមានជ័យ​ទី​២, ស្ទឹងមានជ័យ​ទី​៣ និង​សង្កាត់​បឹងទំពុន​ទី​១​។ ចំណែក សង្កាត់​ទួល​សង្កែ​ទី​១ ​នៃ​ខណ្ឌឫស្សីកែវ និង​សង្កាត់​ចោមចៅ​ទី​១ នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ចាត់ជា​តំបន់​ក្រហម​ដែរ​។ 

​យោងតាម​សេចក្តីសម្រេច​របស់​រដ្ឋា​ភិ​បាល កាលពី​ថ្ងៃទី​២៦ ខែមេសា តំបន់​ក្រហម​សំដៅ​ដល់​ភូមិសាស្ត្រ​ដែលមាន​ការ​រាលដាល​កូ​វីដ​-១៩ ធ្ងន់ធ្ងរ លឿងទុំ​ក្នុង​កម្រិត​មធ្យម និង​លឿង​សម្រាប់​កម្រិត​ស្រាល​៕
 





© រក្សាសិទ្ធិដោយ thmeythmey.com