COVID-19
ជាតិ
សកម្មភាពលក់ដូរនៅផ្សារបណ្តោះអាសន្នសម្រាប់អ្នកនៅតំបន់ក្រហមក្នុងសង្កាត់ចោមចៅ១
28, Apr 2021 , 11:57 am        
រូបភាព
សន្តិសុខនៅប្រចាំការនៅផ្សារបណ្តោះអាសន្នស្ថិតលើបណ្តោយផ្លូវវេងស្រង។
សន្តិសុខនៅប្រចាំការនៅផ្សារបណ្តោះអាសន្នស្ថិតលើបណ្តោយផ្លូវវេងស្រង។
ភ្នំពេញ៖ ផ្សារបណ្តោះអាសន្នមួយត្រូវបានរៀបចំដោយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋជាអាជីវករលក់បន្លែបង្កាត្រីសាច់អាចលក់ដូរបានជូនប្រជាពលរដ្ឋ ដោយមានការរក្សាគម្លាតសុវត្ថិភាពត្រឹមត្រូវ និងអនុវត្តវិធានការសុខាភិបាលផ្សេងទៀតផង។

 
 
ផ្សារបណ្តោះអាសន្នដែលត្រូវបានរៀបចំនៅលើតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ១ ចាប់ផ្តើមដំណើរ និងអនុញ្ញាតឲ្យបងប្អូនទិញលក់ជាផ្លូវការនៅថ្ងៃទី ២៨ ខែមេសានេះ។ នៅទីតាំងផ្សារផ្ទាល់ គេឃើញមានក្រុមកម្លាំងសន្តិសុខមានដើម្បីជួយសម្រួល និងធានាមិនឲ្យមានការកកកុញ ឬមិនមានការរក្សាគម្លាតសុវត្ថិភាពត្រឹមត្រូវផងដែរ។ 
 
ថ្វីដ្បិតថា ផ្សារទើបដំណើរការ និងមិនសូវមានអតិថិជនច្រើនក្តី អាជីវករដែលលក់ដូរនៅទីនោះ បង្ហាញអារម្មណ៍រីករាយ ដែលខ្លួនអាចលក់ដូរបានដើម្បីរកចំណូលចិញ្ចឹមគ្រួសារវិញផង និងអាចធានាផ្តត់ផ្គង់ទំនិញដល់ប្រជាពលរដ្ឋក្នុងតំបន់ដោយសុវត្ថិភាពផង។  
 
ខាងក្រោមនេះជារូបភាពខ្លះៗនៃផ្សារបណ្តោះអាសន្នខណ្ឌមានជ័យ៖








































 

© រក្សាសិទ្ធិដោយ thmeythmey.com