COVID-19
អន្តរជាតិ
ហ្វីលីពីនមានអ្នកកើតកូវីដ-១៩ ជាង១លាននាក់ហើយ
28, Apr 2021 , 4:20 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន Duterte អំពាវនាវឲ្យពលរដ្ឋខ្លួន​នាំគ្នាចាក់វ៉ាក់សាំងកូវីដ១៩។ រូបថត Rody Duterte
លោកប្រធានាធិបតីហ្វីលីពីន Duterte អំពាវនាវឲ្យពលរដ្ឋខ្លួន​នាំគ្នាចាក់វ៉ាក់សាំងកូវីដ១៩។ រូបថត Rody Duterte
ដោយ: រួបរួម
ហ្វីលីពីន មានអ្នកឆ្លងកូវីដ-១៩ ក្លាយជាប្រទេសទី២៦លើពិភពលោក និងជាប្រទេសទីពីរនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លងកូវីដ-១៩ លើសមួយលាននាក់។ អ្នកស្លាប់នៅហ្វីលីពីន មានជិត១៧០០០នាក់ និងសះស្បើយជាង៩២ម៉ឺននាក់។ គិតត្រឹមព្រឹកថ្ងៃពុធ ទី២៨ ខែមេសា នេះ ករណីឆ្លងលើពិភពលោកមានជាង១៤៩លាននាក់ ក្នុងនោះស្លាប់ជិត៣,១៥លាននាក់ និងសះស្បើយជាង១២៧លាននាក់។

 
តាមទិន្នន័យដែលស្រង់ដោយ Worldometers សហរដ្ឋអាមេរិក មានជិត៣៣លានករណី ខណៈឥណ្ឌាជិត១៨លាន ប្រេស៊ីលជិត១៤,៥លាន និងបារាំងជាង៥,៥លានករណី។
 
រុស្ស៊ី តួកគី ចក្រភពអង់គ្លេស មានជាង៣លានករណីដូចគ្នា រីឯបណ្តាប្រទេសដែលមានជាង២លានករណី មានអាហ្សង់ទីន កូឡុំប៊ី ប៉ូឡូញ អ៊ីរ៉ង់ ម៉ិកស៊ិក និងអ៊ុយក្រែន។
 
ប្រទេសដែលមានជាង១លានករណីមាន ប៉េរូ អាហ្វ្រិកខាងត្បូង ហូឡង់ កាណាដា ស៊ីលី រូម៉ានី អ៊ីរ៉ាក់ និងហ្វីលីពីន ខណៈ បែលហ្ស៊ិក និងស៊ុយអែត មានជាង៩០ម៉ឺនករណីរៀងៗខ្លួន។
 
ក្នុងចំណោមអ្នកស្លាប់១.៣៥លានករណី សហរដ្ឋអាមេរិក មានជាង៥៨,៧ម៉ឺននាក់ ប្រេស៊ីលមានជិត៤០ម៉ឺននាក់ ម៉ិកស៊ិក មានជាង២១,៥ម៉ឺននាក់ ឥណ្ឌាជាង២០ម៉ឺននាក់ ចក្រភពអង់គ្លេសជាង២១,៧ម៉ឺននាក់ អ៊ីតាលី ជិត១២ម៉ឺននាក់ រុស្ស៊ីជិត១១ម៉ឺននាក់ និងបារាំងជាង១០ម៉ឺននាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com