ជាតិ
ពីនេះ ពីនោះ
សិប្បីជាតិ
29, Apr 2021 , 8:59 am        
រូបភាព
USAID / Wonders of the Mekong

ថ្មីៗ នេះអ្នកវិទ្យាសាស្រ្តដែលធ្វើការជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានមានមហិច្ឆតាផ្តួចផ្តើមកិច្ចការមួយ គឺការធ្វើបញ្ជីចំណាត់ក្រុមសប្បិជាតិដ៏សម្បូរបែប ដែលមាននៅក្នុងទន្លេសាបនៃប្រទេសកម្ពុជា។ ការងារនេះធ្វើឡើងដោយប្រើឯកសារយោង ដែលជាកំណត់ត្រាតាំងពីចុងឆ្នាំ ១៨០០ និងដើមឆ្នាំ ១៩០០ មកម៉្លេះ។ របាយការណ៍នេះ បានផ្តល់នូវព័ត៌មានថ្មីៗ ជាច្រើន អំពីភាពចម្រុះនៃសិប្បីជាតិក្នុងតំបន់ ព្រមទាំងលើកឡើងអំពីតម្រូវការក្នុងការសិក្សារស្រាវជា្រវបន្ថែមទៀត ពាក់ព័ន្ធនឹងពពួកសិប្បីជាតិទាំងនេះ។

 
ការប្រមូលទិន្នន័យនៅទន្លេសាប ត្រូវបានរកឃើញយ៉ាងហោចណាស់ ពពួកគ្រំ-លៀស ចំនួន១៥ និង ខ្យង-ខ្ចៅចំនួន១៦ប្រភេទ ដោយរួមបញ្ចូលទាំងសិប្បិជាតិបីប្រភេទ ដែលមិនមានការកត់ត្រាទុកពីមុន ក្នុងប្រទេសកម្ពុជា។ ក្រុមការងារក៏បានថែរក្សាទុកគំរូសំណាកទាំងនោះ នៅក្នុងសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិចំនួនបីកន្លែង ហើយចាប់ផ្តើមចងក្រងប្រមូលសិប្បិជាតិទឹកសាបក្នុងតំបន់។
 
បឹងទន្លេសាបសម្បូរទៅដោយសិប្បីជាតិ មានតំលៃសេដ្ឋកិច្ចជាច្រើនប្រភេទ ដែលគេអាចរើសវាសម្រាប់បរិភោគ និងលក់ ដោយទាំងនោះរួមមានខ្យងក្រហម និងលៀសអាស៊ី ផងដែរ។ គុណតម្លៃសេដ្ឋកិច្ចរបស់ប្រភេទខ្យងក្នុងស្រុក ត្រូវបានយាយីដោយប្រភេទខ្យងឈ្លានពាន គឺពពួកខ្យងក្រហម។ ដោយមូលហេតុនេះហើយ ទើបធ្វើឱ្យកិច្ចការស្រាវជ្រាវអំពីពពួកសិប្បិជាតិ ដែលមិនសូវជាមានគេអើពើ រឹតតែមានសារសំខាន់។ តារាងបញ្ជីប្រភេទសិប្បីជាតិក្នុងបឹងទន្លេសាបថ្មីនេះ គឺជាដំណាក់កាលដ៏សំខាន់បំផុតក្នុងការតម្រង់ទិសដល់ការសិក្សារស្រាវជ្រាវនាពេលអនាគត ថែមទាំងអាចលើកកម្ពស់ការយល់ដឹងពីអេកូឡូស៊ី និងតម្លៃ សេដ្ឋកិច្ចរបស់សិប្បីជាតិយ៉ាងចម្រុះនេះ។ ចូលអានបន្ថែមអំពីការស្រាវជ្រាវនេះ តាមរយៈ https://www.mekongfishnetwork.org/first-look-mollusc.../
 
សូមចែករំលែកព័ត៌មាននេះ ដើម្បីឱ្យអ្នកដទៃទៀត យល់ដឹងពីសិប្បីជាតិដ៏សំខាន់នេះ របស់ប្រទេសយើង!
 

© រក្សាសិទ្ធិដោយ thmeythmey.com