ជាតិ
សង្គមជាតិ
កូវីដ-១៩៖ អ្នកជំងឺ១២១នាក់ទៀត ជាសះស្បើយហើយ
29, Apr 2021 , 11:59 am        
រូបភាព
អ្នកជំងឺកូវីដ-១៩ដែលព្យាបាលនៅមណ្ឌលព្យាបាលកោះពេជ្របានជាសះស្បើយជំងឺកូវីដ-១៩ និងបានវិលត្រឡប់ទៅផ្ទះវិញហើយនៅថ្ងៃទី២៩ ខែមេសា រូបពីTYDA
អ្នកជំងឺកូវីដ-១៩ដែលព្យាបាលនៅមណ្ឌលព្យាបាលកោះពេជ្របានជាសះស្បើយជំងឺកូវីដ-១៩ និងបានវិលត្រឡប់ទៅផ្ទះវិញហើយនៅថ្ងៃទី២៩ ខែមេសា រូបពីTYDA
ដោយ:
ភ្នំពេញ៖ អ្នកជំងឺកូវីដ-១៩ ចំនួន១២១នាក់បន្ថែមទៀត ដែលព្យាបាលនៅមណ្ឌលព្យាបាលកោះពេជ្រ បានជាសះស្បើយហើយ និងបានត្រឡប់ទៅផ្ទះវិញ នៅថ្ងៃទី២៩ ខែមេសានេះ។ នេះបើតាមការផ្សាយព័ត៌មានរបស់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជា(TYDA)។

 
ទោះបីពួកគេទាំងនោះបានជាសះស្បើយ និងបានវិលត្រឡប់ទៅផ្ទះវិញក្តី ក៏ពួកគេត្រូវធ្វើចត្តាឡីស័កនៅផ្ទះ រយៈពេល២សប្តាហ៍បន្ថែមទៀត ដើម្បីតាមដានសុខភាព។ នេះជាសារដែលក្រុមពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជា(TYDA)ផ្តាំទៅអ្នកជំងឺមុនត្រឡប់ទៅផ្ទះវិញ។ 
 
បើតាមហ្វេសប៊ុកក្រុមពេទ្យស្ម័កចិត្ត TYDA រយៈពេល២ថ្ងៃនេះ មានអ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលកោះពេជ្រ ប្រមាណ១ពាក់នាក់ហើយ បានជាសះស្បើយពីជំងឺនេះ។ ការជាសះស្បើយ និងការវិលត្រឡប់ទៅគេហដ្ឋានវិញ របស់អ្នកជំងឺកូវីដ-១៩ នេះ ជាដំណឹងដ៏ល្អសម្រាប់កម្ពុជា ។ 
 
បច្ចុប្បន្នកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ជាង១,១ម៉ឺននាក់ហើយ ក្នុងចំណោមនោះមានអ្នកជាសះស្បើយចំនួន៤,៦៩៨នាក់ និងស្លាប់ចំនួន៨៨នាក់៕ 
 
 

Tag:
 ជំងឺកូវីដ-១៩
 កោះពេជ្រ
© រក្សាសិទ្ធិដោយ thmeythmey.com