អត្ថបទពាណិជ្ជកម្ម
គន្លឹះខ្លីៗក្នុងការជៀសវាងពីជំងឺមហារីក
30, Apr 2021 , 8:59 am        
រូបភាព
ជំងឺមហារីក គឺជាជំងឺដែលកើតឡើងដោយសារ កោសិការមិនប្រក្រតីលូតលាស់នៅក្នុងរាងកាយ។ កោសិការទាំងនោះអាចរាលដាល និងបំលែងខ្លួនទៅផ្នែកផ្សេងៗ នៃរាងកាយមនុស្ស យើង។ ភាគរយនៃការស្លាប់ដោយសារជំងឺមហារីក ច្រើនកើតឡើងដោយសារជំងឺមហារីក ថ្លើម ជំងឺមហារីកសួត និងជំងឺមហារីកពោះវៀនធំ។ ជំងឺមហារីកថ្លើមជាជំងឺដែលមានអត្រា ការស្លាប់ខ្ពស់បំផុត បើធៀបទៅនឹង ជំងឺមហារីកដទៃ។
 
ចំណែកឯស្រ្តីវិញ គេតែងប្រទះឃើញ កើតមានជំងឺមហារីកសុដន់។ ដូច្នេះហើយ ការពិនិត្យស្វែងរកជំងឺមហារីក ក្នុងដំណាក់កាល ដំបូងពិតជាសំខាន់ណាស់។ អ្នកគួរ ពិនិត្យតាមដានស្ថានភាពជំងឺ និងរោគសញ្ញា ផ្សេងៗកើតមានលើរាងកាយ រួចកែលម្អបៀបរបបនៃការរស់នៅដើម្បីជៀសវាងពីជំងឺ មហារីក។
 





ទាំងនេះជាគន្លឹះក្នុងការរស់នៅប្រចាំថ្ងៃប្រកបដោយសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក ៖
 
១ .ទទួលទានអាហារល្អសម្រាប់សុខភាព
អាហារជាប្រភពនៃជីវជាតិដែលទ្រទ្រង់រាងកាយរបស់យើង ប៉ុន្តែការបរិភោគអាហារមិន ត្រឹមត្រូវនឹងធ្វើឲ្យអ្នកមានបញ្ហាសុខភាពជាច្រើន។ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃទាំង នោះ លោកអ្នកគប្បីទទួលទានអំបិលតិចជាង ៥ ក្រាមក្នុងមួយថ្ងៃ (តិចជាង១ស្លាបព្រាកាហ្វេ) ។ លោកអ្នកក៏គួរយកចិត្តទុកដាក់ចំពោះការទទួលទានសាច់ក្រហម ដូចជា សាច់គោ សាច់ចៀម សាច់ជ្រូក និងសាច់កែច្នៃ រួមមានសាច់ហែម សាច់ជ្រូកក្រៀម និងសាច់ក្រក ជាដើម។ អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថាសាច់ទាំងនេះអាចបង្ក ហានិភ័យនៃជំងឺមហារីកពោះវៀន និង ក្រពះ។ ដូច្នេះលោកអ្នកគួរទទួលទានអាហារដែល ផ្តល់ប្រយោជន៏ដល់សុខភាពរួមមាន បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសណ្តែកវិញ ដែលវាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃជាច្រើន។
 
២. រក្សាទំងន់ រស់នៅប្រកបដោយសុខភាពល្អ និង គ្រប់គ្រងសុខភាពផ្លូវចិត្ត
មានភ័ស្តុតាងបញ្ជាក់ថា ខ្លាញ់ក្នុងខ្លួនពិតជាអាចបណ្តាលឲ្យកើតជំងឺមហារីក។ ដើម្បីកាត់ បន្ថយហានិភ័យនៃជំងឺមហារីក លោកអ្នកគប្បីរក្សាទំងន់ឲ្យបានល្អ ដោយទទួលទានរបប អាហារល្អសម្រាប់សុខភាព និងធ្វើលំហាត់ប្រាណឲ្យបាន ១៥-៣០ នាទីជារៀងរាល់ថ្ងៃ។ ការគេងឲ្យបានគ្រប់គ្រាន់ និង ការស្រូបយកវីតាមីនD ពីកំដៅព្រះអាទិត្យជាប្រចាំក៏មានសារៈសំខាន់ដែរ។ វីតាមីន D អាចកាត់បន្ថយ អត្រាការស្លាប់ដោយសារជំងឺមហារីក។ ការធ្វើ លំហាត់ប្រាណមិនត្រឹមតែធ្វើឲ្យរាងកាយរបស់អ្នកមានរាងស្អាត និងសុខភាពល្អ ប៉ុណ្ណោះទេ វាក៏អាចជួយឲ្យប្រព័ន្ធសរសៃឈាមបេះដូងរបស់អ្នកដើរបានស្រួល កាត់បន្ថយភាពតានតឹង និងបញ្ហាថប់អារម្មណ៏ផងដែរ។
 
៣. កាត់បន្ថយភេសជ្ជៈមានជាតិអាល់កុលនិងស្ករ
ការទទួលទានភេសជ្ជៈមានជាតិអាល់កុលនិងស្ករគ្រប់ប្រភេទអាចប្រឈមខ្ពស់នឹងហានិភ័យ នៃជំងឺមហារីក។  ដូច្នេះលោកអ្នកគួរព្យាយាមកាត់បន្ថយការទទួលទានភេសជ្ជៈមានជាតិ អាល់កុល និង ភេសជ្ជៈមានជាតិស្ករ ដោយជ្រើសរើសយកការទទួលទានទឹកឲ្យបានច្រើន ជំនួសវិញ។
 



ក្រៅពីការរស់នៅប្រកបដោយសុខភាពល្អ ការយល់ដឹងបន្ថែមអំពីរោគសញ្ញាទូទៅនៃជំងឺ មហារីកក៏សំខាន់ផងដែរក្នុងការការពារខ្លួនអ្នកពីជំងឺមហារីក។ ជាធម្មតាជំងឺមហារីកចាប់ផ្តើម ដោយគ្មានរោគសញ្ញាអ្វីទាំងអស់។ ប៉ុន្តែ លោកអ្នកនឹងកត់សម្គាល់ការផ្លាស់ប្តូរតិចតួចនៅក្នុង ខ្លួន ដូចជាការឈឺចាប់ដោយគ្មានមូលហេតុ ការបែកញើស ខ្លាំងនាពេលយប់ ការស្រក ទម្ងន់ដោយមិនដឹងខ្លួន និងការលេចចេញនូវដុំពកឬហើមនៅលើដងខ្លួនជាដើម។ ទាំងនេះគឺ ជារោគសញ្ញាទូទៅនៃជំងឺមហារីក។ រោគសញ្ញាផ្សេងទៀតរួមមានស្បែកឬក្រចកប្រែប្រួលខុសប្រក្រតី ការក្រហាយទ្រូង ឬ ពិបាកក្នុងការរំលាយអាហារ សំលេងនិង ដង្ហើមមានភាពមិន ប្រក្រតី ក៏ដូចជាការបន្ទោបង់ខុសប្រក្រតី ឬ ការហូរឈាមដោយមិនដឹងមូលហេតុជាដើម។ លោកអ្នកគួរចងចាំថារោគសញ្ញាមហារីកអាច មានភាពខុសប្លែកគ្នា ហើយមិនមែនសញ្ញា ទាំងអស់ខាងលើនឹងកើតមានក្នុងពេលតែមួយទេ។ 
 
ប្រសិនបើលោកអ្នកសង្ស័យពីស្ថានភាពឬអាការណាមួយ អ្នកត្រូវទៅជួបជាមួយគ្រូពេទ្យ ដើម្បីពិនិត្យនិងវិនិច្ឆ័យរោគ។ ការរកឃើញជំងឺមហារីកក្នុងដំណាក់កាលដំបូងផ្តល់ពេលវេលា គ្រប់គ្រាន់ឲ្យអ្នកសម្របទៅនឹង របៀបរស់នៅប្រកបដោយសុខភាពល្អ និងមានភាគរយខ្ពស់ ក្នុងការជាសះស្បើយ។ ជារឿយៗ យើងតែងធ្វេស ប្រហែសក្នុងការពិនិត្យសុខភាព ដោយគិត ថាយើងមានសុខភាពល្អមាំមួនហើយ។ ប៉ុន្តែយើងមិនអាចដឹងពីស្ថានភាពសុខភាពដោយ អារម្មណ៍ផ្ទាល់ខ្លួន ឬ រង់ចាំសញ្ញាបង្ហាញដោយខ្លួនឯងនោះទេ។  ដូច្នេះ លោកអ្នកគប្បីទៅ ពិនិត្យសុខភាពជារៀងរាល់ឆ្នាំ ដើម្បីតាមដានសុខភាពជាទូទៅក៏ដូចជាតាមដានអាការជំងឺមហារីកដើម្បីព្យាបាលឲ្យទាន់ពេលវេលា។ 


 
ប្រសិនបើលោកអ្នកមិនច្បាស់ពីទីកន្លែងសម្រាប់ពិនិត្យជំងឺមហារីក ប្រទេសម៉ាឡេស៊ីជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នក។ ប្រទេសម៉ាឡេស៊ីសំបូរដោយបច្ចេកវិទ្យាដ៏ទំនើបៗក្នុងការពិនិត្យជំងឺមហារីក។ អ្នកដែលធ្វើដំណើរដើម្បីពិនិត្យសុខភាព ពួកគេតែងតែពិនិត្យរកជំងឺមហារីកនៅប្រទេសម៉ាឡេស៊ីផងដែរ។ ប្រទេសម៉ាឡេស៊ី គឺជាប្រទេសមួយក្នុងចំណោម ប្រទេសដែលផ្តល់ការព្យាបាលជំងឺមហារីកបែប Oncology Treatments ជាមួយបច្ចេកវិទ្យា ព្យាបាល និង ពិនិត្យជំងឺមហារីកល្អបំផុតនៅលើពិភពលោក។ ដោយអនុវត្តតាមនីតិវិធី ប្រតិបត្តិស្តង់ដារ (SOPs) អ្នកដំណើរដែលត្រូវការការព្យាបាលជំងឺធ្ងន់ធ្ងរអាចមានសិទ្ធ ចូលមកប្រទេសម៉ាឡេស៊ីបាន។ 


 
ពត៌មានបន្ថែមអំពីការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ SOP នៅទីនេះ៖ https://malaysiahealthcare.org/sop-for-healthcare-travellers-entering-malaysia/ អ្នកក៏អាចសាកសួរបន្ថែមតាមរយៈទំព័រហ្វេសប៊ុក៖ Medical Tourism Malaysia – Cambodia.
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com