ជាតិ
សង្គមជាតិ
លោក ឈាង វុន បានគ្រឿងឥស្សរិយយសពីជប៉ុន
30, Apr 2021 , 12:39 pm        
រូបភាព
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុននាថ្ងៃទី២៩ ខែមេសា បានប្រកាសឈ្មោះ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា ទទួលបានគ្រឿងឥស្សរិយយសសម្រាប់និទាឃរដូវឆ្នាំ២០២១ ពីប្រទេសជប៉ុន។ នេះបើតាមការផ្សាយព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា។

 
 
 
គ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold and Silver Star» នឹងត្រូវប្រគល់ជូនលោក ឈាង វុន ដែលបានចូលរួមពង្រឹងទំនាក់ទំនងរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា និងជំរុញការផ្លាស់ប្តូររវាងសមាជិកសភា នៃប្រទេសទាំងពីរ។
 
«ខ្ញុំសង្ឃឹមថាយើងអាចបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់យើងបន្ថែមទៀតរវាងស្ថាប័នទាំងពីរក៏ដូចជាមិត្តភាពប្រពៃណីរវាងជប៉ុននិងកម្ពុជា»។ អគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក Mikami Massahiro រៀបរាប់បែបនេះក្នុងលិខិតផ្ញើទៅជូនលោកឈាង វុន នៅថ្ងៃទី២៩ ខែមេសា។ 
 
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ការប្រគល់គ្រឿងឥស្សរិយយសនេះសម្រាប់បុគ្គល ដែលមានគុណសម្បត្តិ ដើម្បីជាការទទួលស្គាល់នូវកិច្ចការបម្រើជាតិ និងបម្រើសង្គម ការសម្តែងនូវការគោរព និងកោតសរសើរចំពោះស្នាដៃលេចធ្លោរបស់បុគ្គលនោះក្នុងវិស័យផ្សេងៗ។
 
 
 
 
 
 

Tag:
 គ្រឿងឥស្សរិយយស
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com