COVID-19
ជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ៖ការចែកស្បៀងដល់ពលរដ្ឋ គ្មានការរើសអើង និងប្រកាន់និន្នាការនយោបាយឡើយ
01, May 2021 , 11:38 am        
រូបភាព
ទិដ្ឋភាពពលរដ្ឋទទួលអំណោយ រូបពីរដ្ឋបាលរាធានីភ្នំពេញ
ទិដ្ឋភាពពលរដ្ឋទទួលអំណោយ រូបពីរដ្ឋបាលរាធានីភ្នំពេញ
ដោយ:
 
ភ្នំពេញ៖ ការចែកស្បៀងអាហារដល់ពលរដ្ឋក្នុងខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ មិននឿយហត់ មិនរើសអើង និងមិនប្រកាន់ទនិ្ននាការនយោបាយណាមួយឡើយ។ នេះជាសាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានឆ្លើយតបទៅបណ្តាញផ្សព្វផ្សាយនានា ដែលចោទថា ការចែកអំណោយ និងជំនួយសង្រ្គោះបន្ទាន់មានការរើសអើង។


គិតចាប់ពីថ្ងៃទី១៥-៣០ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចែកអំណោយ និងជំនួយសង្រ្គោះបន្ទាន់របស់រដ្ឋាភិបាល និងសប្បុរសជននានា ជូនចំពោះពលរដ្ឋ ដែលខ្វះខាតក្នុងខណ្ឌទាំង១៤ បានចំនួន១៨៤,៤០៦គ្រួសារហើយ។

«មិនខ្លាចនឿយហត់ទាំងយប់ ទាំងថ្ងៃ ហាលថ្ងៃ ហាលភ្លៀង ដោយមិនប្រកាន់និន្នាការនយោបាយ ក្នុងគោលបំណងការពារអាយុជីវិតប្រជាពលរដ្ឋ ស្របគ្នានឹងការធានាឲ្យបាននូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ»។ នេះជាការលើកឡើងរបស់រដ្ឋបាលរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញចាត់ទុកថា ការផ្សព្វផ្សាយព័ត៌មានអំពីការចែកអំណោយមានការរើសអើស ពិតជាទង្វើមួយ ដែលធ្វើឲ្យមានចលាចលបំពុលសង្គម និងរារាំង ដល់ដំណើរការបែងចែកអំណោយសង្រ្គោះដល់ពលរដ្ឋ។

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់សប្បុរជននានាបន្តផ្តល់អំណោយដើម្បីចែកជូនដល់ពលរដ្ឋដែលខ្វះខាតដើម្បីដោះស្រាយជីវភាពក្នុងអំឡុងរាជធានីភ្នំពេញកំពុងបិទខ្ទប់៕




Tag:
 ស្បៀងអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com