COVID-19
ជាតិ
COVID-19៖ វិជ្ជមាន៣៨៨នាក់ ស្លាប់កើនឡើង៩៦នាក់
01, May 2021 , 11:44 am        
រូបភាព
ភ្នំពេញ៖ អ្នកវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១ ឧសភានេះ មានចំនួន៣៨៨នាក់ ខណៈអ្នកជាសះស្បើយ៤៨នាក់។ ចំណែកអ្នកស្លាប់ថ្មី៣នាក់ទៀត ដោយសារជំងឺកាចសាហាវនេះ ដែលនាំឱ្យអ្នកស្លាប់កើនឡើង៩៦នាក់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។



អ្នកឆ្លងកូវីដ-១៩ ទាំង៣៨៨នាក់ គឺមានតែ១នាក់ប៉ុណ្ណោះ ជាពលករមកពីប្រទេសថៃ ក្រៅពីនេះ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ។
 
ក្នុងចំណោមអ្នកជំងឺទាំងនេះ គឺមាននៅភ្នំពេញ៣៣១នាក់ បន្ទាយមានជ័យ៣៥នាក់ ព្រៃវែង៨នាក់ កណ្ដាល៤នាក់ កំពង់ស្ពឺ៣នាក់ កំពង់ចាម២នាក់ តាកែវ២នាក់ សៀមរាប១នាក់ និងស្វាយរៀង១នាក់។
 
ដោយឡែកអ្នកជាសះស្បើយ៤៨នាក់វិញ សុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ខណៈមានអ្នកស្លាប់ថ្មី៣នាក់ទៀតដែរ។
 
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន១៣,៧៩០ករណី ក្នុងនោះ១៣,២៣៧នាក់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍។ ចំណែកអ្នកជាសះស្បើយ៥,២០០នាក់ និងស្លាប់៩៦នាក់៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com