COVID-19
អន្តរជាតិ
អ្នក​កើតកូវីដ-១៩ មានជាង១៥២លាននាក់ ដោយជាង​៣៣លាននៅអាមេរិក និងជិត​២០លាននៅឥណ្ឌា
01, May 2021 , 4:39 pm        
រូបភាព
ដោយ: រួបរួម
អ្នក​កើតកូវីដ-១៩​លើពិភពលោក ឡើង​ដល់​ជាង១៥២លាននាក់ហើយ ដោយគិត​ត្រឹម​ថ្ងៃសៅរ៍ ទី១ ខែឧសភា នេះ ដែលក្នុងនោះ​ស្លាប់​មានជាង​៣,១៩លាននាក់ និងសះស្បើយ​ជាង​២៥,៧លាននាក់។ សហរដ្ឋអាមេរិក និងឥណ្ឌា មាន​ករណីឆ្លងច្រើនជាងគេ។



សហរដ្ឋអាមេរិក មាន​ករណីឆ្លងជាង​៣៣លាន ខណៈឥណ្ឌាឡើងជិត​២០លាន និងប្រេស៊ីលជាង​១៤,៦លាន។ បារាំងស្ថិតនៅ​លំដាប់ទី៤ ដោយមានអ្នកកើតកូវីដ-១៩ ជាង​៥,៦លាននាក់ រីឯតួកគី រុស្ស៊ី ចក្រភពអង់គ្លេស និង​អ៊ីតាលី ស្ថិតក្នុងរង្វង់​៤លានដូចគ្នា។

អេស្ប៉ាញ និងអាល្លឺម៉ង់ មាន​ជាង​៣លានករណីរៀងៗខ្លួន ស្របពេល​ដែល​អាហ្សង់ទីន កូឡុំប៊ី ប៉ូឡូញ អ៊ីរ៉ង់ និង​ម៉ិកស៊ិក សុទ្ធតែ​មាន​ករណីឆ្លងពីជាង​២លានទៅជិត​៣លាននាក់។

បណ្តា​ប្រទេសផ្សេងទៀតដែលមាន​លើស១លាន​ករណី​រួមមាន ប៉េរូ ឥណ្ឌូណេស៊ី ឆេក អាហ្វ្រិកខាងត្បូង ហូឡង់ កាណាដា ស៊ីលី អ៊ីរ៉ាក់ រូម៉ានី និង​ហ្វីលីពីន ខណៈបែលហ្ស៊ិក និងស៊ុយអែត មានជាង​៩០ម៉ឺនករណី។

ក្នុងចំណោមអ្នកស្លាប់​ឃាង​៣,១៩លាននាក់ សហរដ្ឋអាមេរិកមានជាង​៥៩ម៉ឺននាក់ ប្រេស៊ីលជាង​៤០ម៉ឺននាក់ ម៉ិកស៊ិក​ជាង​២១,៦ម៉ឺននាក់ ឥណ្ឌាជាង​២១ម៉ឺននាក់ ចក្រភពអង់គ្លេសជាង​១២,៧ម៉ឺននាក់ អ៊ីតាលីជាង​១២ម៉ឺននាក់ រុស្ស៊ីជាង​១១ម៉ឺននាក់ និង​បារាំងជាង​១០ម៉ឺននាក់៕


Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com