កីឡាអន្តរជាតិ
អន្តរជាតិ
Dani Alves ថាក្លិប Barcelona ជាទីកន្លែងល្អបំផុតសម្រាប់ Messi
02, May 2021 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ

ដោយ៖ជា យូគៀង

​Dani Alves អតីតកីឡាកររបស់ក្លិបអ្នកមានបុណ្យ FC Barcelona បានប្រាប់ទៅតារាឆ្នើម Lionel Messi គួរតែបន្តលេងនៅជាមួយក្លឹប Barcelona។ Dani Alves បាននិយាយថា បើ Messi ចាក់ចេញពីក្លឹបគឺជារឿងមួយគួរឲ្យសោកស្តាយនិងមិនគួរចាក់ចេញពីក្លឹបនោះទេ។



Lionel Messi តារាឆ្នើមរបស់ក្លឹប Barcelona នឹងត្រូវផុតកុងត្រាជាមួយក្លឹបនាបំណាច់ខែឧសភានេះហើយអនាគត់របស់ Messi ហាក់នៅមានភាពមិនច្បាស់លាស់នៅឡើយ។ Dani Alves ក៏សង្ឃឹមថាជាមួយនឹងក្លឹប Barcelona ក៏រំពឹងថាតារាឆ្នើម Messi នឹងនៅបន្តចូលរួមជាមួយក្លឹមបន្តទៀត។

កីឡាករខ្សែការពារស្លាបដែលធ្លាប់ចូលរួមជាមួយក្លឹប Barcelona រយៈពេល៨ឆ្នាំរូបនេះបាននិយាយ ប្រាប់ការសែត Guardian ថា៖«ខ្ញុំបាននិយាយជាមួយ Messi ក្នុងរយៈពេលចុងក្រោយនេះ។រូបគេបានកើតមកជាកីឡាកររបស់ក្លឹប Barcelona តាំងពីតូច ហើយ Barcelona បង្កើតមកគឺដើម្បីរូបគេដូចគ្នា។

Messi បានផ្តាល់ដំបូន្មានដល់ខ្ញុំច្រើនណាស់កាលពីមុនមកហើយពេលនេះខ្ញុំត្រូវតែផ្តាល់យោចល់ឲ្យគាត់វិញដូចគ្នា។ Alves បានបន្តទៀតថា Messi ក៏ធ្លាប់បានប្រាប់ខ្ញុំឲ្យនៅ Barcelona ពីព្រោះគ្មានកន្លែងណាល្អដូច Barcelona នោះទេ។ ដូច្នោះពេលនេះខ្ញុំត្រូវប្រាប់រូចគេឲ្យបន្តរួមរស់ជាមួយក្លឹបបន្តទៀត ហើយនេះជាការស្នើសុំរបស់ខ្ញុំទៅកាន់គាត់ថាគ្មានទីកន្លែងណាល្អជាង ​Barcelona នោះទេក៏ប៉ុន្តែខ្ញុំមិនទាន់ទទួលចម្លើយពីគាត់នោះទេថាតើគាត់នឹងសម្រេចចិត្តបែបណានាពេលខាងមុខ។

Lionel Messi តារាឆ្នើមរបស់ក្លឹប FC Barcelona រូបនេះហាក់មិនទាន់ប្រាកដក្នុងការរួមរស់ជាមួយក្លឹបបន្តទៀតហើយកីឡាករឆ្នើមរូបនេះនឹងត្រូវផុតកុងត្រាជាមួយក្លឹបនាបំណាច់រដូវកាលនេះផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com