កីឡាអន្តរជាតិ
អន្តរជាតិ
Zidane៖ខ្ញុំមិននិយាយថា Real អាចឈ្នះអ្វីគ្រប់យ៉ាងនោះទេ តែនឹងប្រឹងអស់ពីសមត្ថភាព
02, May 2021 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ

ដោយ៖ជា យូគៀង

លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុមអធិរាជស Real Madrid មានសង្ឃឹមក្នុងការបប្រជែងពានរង្វាន La Liga កាន់តែខ្ពស់ក្រោយឈ្នះក្រុម Osasuna ក្នុងលទ្ធផល ២-០ នាថ្ងៃសៅរ៍។ លោកក៏មានការបារម្ភទៅលើកីឡាករខ្សែការពារ Varane ក្រោយរូបគេរងរបួស ខណៈReal ក៏មានការប្រកួត UEFA Champion League ផងដែរ។



ខ្សែការពារសញ្ជាតិបារាំង Raphael Varane ត្រូវបានបង្ខំចិត្តប្តូរចេញភ្លាមៗអំឡុងការប្រកួតបានពាក់កណ្តាលនៅវគ្គទីមួយ ក្នុងការប្រកួតជាមួយ Osasuna។ ទោះជាមានបញ្ហាដូចនេះក្តីក៏ Real Madrid នៅតែអាចយកឈ្នះក្នុងលទ្ធផល ២-០ ទៅលើក្រុម Osasuna នឹងតាមពីក្រោយក្រុម AT Madrid ក្នុងការប្រជែងពានរង្វាន់ La Liga ក្នុងរដូវកាលនេះ។

លោក Zidane បាននិយាយក្នុងសិន្និសិទកាសែតក្រោយចប់ការប្រកួតថា៖«ខ្ញុំសង្ឃឹមថាវាជារឿងមួយដែលតូចទៅចុះ ខ្ញុំមិនអាចនិយាយបកស្រាយបានទេ។ Varane និយាយប្រាប់ខ្ញុំថា ជារឿងតូចនេះទេហើយខ្ញុំក៏សង្ឃឹមដូចនេះដែរ។ មានរឿងជាច្រើនបានកើតឡើងមកលើយើងប៉ុន្តែថ្ងៃនេះយើងទទួលបាន៣ពិន្ទុ យើងនឹងខិតខំព្យាយាមប្រយុទ្ធដល់ទីបញ្ចប់ទៅតាមលទ្ធភាពរបស់យើង។
ខ្ញុំមិនអាចនិយាយបានថាពួកយើងនិងឈ្នះគ្រប់យ៉ាងនោះទេប៉ុន្តែពួកយើងនឹងខិតខំធ្វើគ្រប់យ៉ាងដែរអាចធ្វើបាននឹងដើម្បីឈ្នះការប្រកួត។»
គួររំលឹកដែរថាក្រុមអធិរាជស Real Madrid នឹងត្រូវប្រកួតពានរង្វាន់ UEFA Champion League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរនៅទឹកដីរបស់តោខៀវ Chelsea នាថ្ងៃទី០៥ ខែឧសភា។


© រក្សាសិទ្ធិដោយ thmeythmey.com