កីឡាអន្តរជាតិ
អន្តរជាតិ
Bale ធ្វើបាន hat-trick ជួយ Spurs ឈ្នះ Sheffield ៤-០
03, May 2021 , 8:56 am        
រូបភាព

Gareth Bale បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ម្នាក់ឯង (hat-trick) ដើម្បីជួយ Tottenham Hotspur យកឈ្នះ Sheffield United ក្នុងលទ្ធផល ៤-០ ក្នុងការប្រកួត Premier League នៅរាត្រីថ្ងៃទី២ ខែឧសភា។ ជ័យជម្នះនេះបាននាំ Spurs កើនទៅលេខ៥ ដើម្បីបន្តប្រជែងកៅអី Champions League រដូវកាលក្រោយ។


អត្ថបទទាក់ទង

នាជំនួបលីគសប្តាហ៍ទី៣៤ ខណៈដែលក្រុម Spurs ពាក្យអាវដែលសរសេរអក្សរជាភាសាខ្មែរ ដើម្បីបង្ហាញការគាំទ្រសកម្មភាពអង្គការផ្កាយសមុទ្រ (Indochina Starfish Foundation ឬ ISF Cambodia) Bale អាចរកបាន៣គ្រាប់តែម្នាក់ឯង នៅនាទី៣៦, ៦១ និង៦៩ មុនពេល Heung-Min Son បន្ថែមគ្រាប់ទី៤នៅនាទី៧៧ ។

តាមរយៈ៣ពិន្ទុបន្ថែមនេះ មាន់ខ្នាយមាសបានកើនដល់៥៦ពិន្ទុ និងឡើងទៅឈរចំណាត់ថ្នាក់ទី៥ក្នុងតារាងលីគកំពូលអង់គ្លេសបណ្តោះអាសន្ន ដោយតាមពីក្រោយក្រុមលេខ៤ Chelsea ចំនួន៥ពិន្ទុ។ ខណៈនៅសល់៤ប្រកួតនឹងបញ្ចប់រដូវកាល២០២០-២១នេះ ក្រុមលោក Ryan Mason នៅមានឱកាសប្រជែងតំណែង Top 4 ដើម្បីបានកៅអីលេង Champions League រដូវកាលក្រោយ។

West Ham, Liverpool និង Eveton សុទ្ធតែជាក្រុមដែលនៅមានឱកាសប្រជែងកៅអីក្របខណ្ឌអឺរ៉ុបរដូវកាលក្រោយដូចគ្នា។ West Ham ដែលទើបប្រកួត៣៣លើក មាន៥៥ពិន្ទុ Liverpool ៥៤ពិន្ទុ និង Eveton មាន៥២ពិន្ទុ៕


Tag:
 Gareth Bale
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com