Barca អន្ទងចង់បាន Neymar ត្រឡប់ទៅវិញ ស្របពេល PSG ព្យាយាមបន្តកិច្ចសន្យា
កីឡាអន្តរជាតិ
អន្តរជាតិ
Barca អន្ទងចង់បាន Neymar ត្រឡប់ទៅវិញ ស្របពេល PSG ព្យាយាមបន្តកិច្ចសន្យា
04, May 2021 , 8:29 am        
រូបភាព
ដោយ៖ជា យូគៀង
FC Barcelona មានបំណងចង់នាំយកតារាឆ្នើមសញ្ជាតិប្រេស៊ីល Neymar ត្រឡប់ទៅរួមរស់ក្នុងទៅដី Nou Camp វិញ ដោយចូលរួមលេងជាមួយ Messi ជាថ្មីម្តងទៀត។  ក្លិបអ្នកមានបុណ្យបានបញ្ជូនភ្នាក់ងារដើម្បីបានទៅទាក់ទងជាមួយខាងក្លិប PSG កាលពីពេលថ្មីៗនេះ។

 
Neymar មិនបានលាក់បាំងបំណងក្នុងការវិលត្រឡប់ទៅចូលរួមជាមួយ Barcelona វិញដូចគ្នា ខណៈរូបគេថែមទាំងចង់លេងជាមួយមិត្តចាស់របស់ខ្លួន Lionel Messi ផងដែរ។ លោក Joan Laporta ដែរជានាយកប្រតិបត្តិក្លិប Barcelona ក៏មានបំណងចង់ឲ្យក្តីសុបិនរបស់ Neymar ក្លាយជាការពិតម្តងទៀតដែរ។ នេះបើយោងតាមព័ត៌មាន RAC1។ យ៉ាងណា កាសែតដែលនេះ បន្ថែមថាក្រុមដែរមានទីតាំងនៅទីក្រុងប៉ារីស បានប្រាប់ក្លិបយក្សអេស្ប៉ាញវិញថានឹងមិនព្រមលក់ Neymar ជាដាច់ខាត់។
 
PSG នាពេលបច្ចុប្បន្នក៏កំពុងតែព្យាយាមចង់បន្តកិច្ចសន្យារបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល រហូតដល់ឆ្នាំ ២០២២។ បើទោះក្លិបយក្សបារាំងអះអាងដូច្នេះក្តី ប៉ុន្តែ Bacelona ក៏មិនបោះបង់ចោលការចង់បាន Neymar នោះដែរ បើសិនជាមិនទាន់មានកិច្ចព្រមប្រៀងថ្មីណាមួយបានកើតឡើងរវាងក្លិប PSG និងសមីកីឡាករទេនោះ ។
បើតាមការសែត Marca ក្លិបអ្នកមានបុណ្យ បាននិយាយថាខ្លួនបានបង្ហាញរួចហើយថាកីឡាករ Neymar ព្រមកាត់បន្ថយប្រាក់ខែដើម្បីបានវិលត្រឡប់ទៅលេងនៅ Barcelona វិញប៉ុន្តែរឿងដែរពិបាកនោះគឺការចូលតុចរចាជាមួយនឹងខាង PSG៕
 

© រក្សាសិទ្ធិដោយ thmeythmey.com