ពីនេះ ពីនោះ
«តែម» ជាពាក្យកម្ចីពីបារំាង
04, May 2021 , 7:29 am        
រូបភាព
«តែម»មានន័យថា បំណែកក្រដាសមានរូបភាពជា​គ្រឿង​សម្គាល់​តាម​បញ្ញត្តិ​របស់​រាជការ​គ្រប់​ប្រទេស សម្រាប់​ប្រើ​បិទ​លើ​សំបុត្រ​ស្នាម ។ល។ ពាក្យនេះជាពាក្យកម្ចីពីបារំាង Timbre-poste ហៅ​​តាម​ភាសា​បារាំងសែស​ថា តែម​ប៉ុស្តិ៍ ឬ តែមប្រិ៍​ប៉ុស្តិ៍ ឬ តែម​ប៉ុស។

 
«តែម» បើប្រើជាភាសាខ្មែរវិញ មានន័យថា ថែមថ្នាំកែពណ៌(ប្រើ​ចំពោះ​តែ​ការ​គូរ​វាស​លាប​លន)។ ឧទាហរណ៍៖ ត្រូវ​តែម​ថ្នាំ​លឿង​បន្តិច​ទៀត។ ម្យ៉ាងទៀត«តែម»មានន័យថា ឧបាយកល, ល្បិច, ម៉ិតប្រាយ។ ប៉ុន្តែគេកម្រប្រើពាក្យនេះ៕ 
 
 
 

Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com