៩៣៨នាក់​ទៀត​វិជ្ជមាន​កូ​វីដ​-១៩ ខណៈ​អ្នកជាសះស្បើយមាន ៣៦១នាក់
COVID-19
ជាតិ
៩៣៨នាក់​ទៀត​វិជ្ជមាន​កូ​វីដ​-១៩ ខណៈ​អ្នកជាសះស្បើយមាន ៣៦១នាក់
04, May 2021 , 11:15 am        
រូបភាព
មនុស្ស​ចំនួន  ៩៣៨នាក់​ទៀត​មាន​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ​រាជធានី​ភ្នំពេញ​នៅតែមាន​តួលេខ​ឆ្លង​ខ្ពស់ គឺ​ចំនួន ៦០៨​ករណី​។ ជាមួយគ្នានេះ អ្នកជំងឺ​ចំនួន ៣៦១នាក់​បន្ថែម​បានជា​សះស្បើយ ខណៈ​ជំងឺ​កូ​វីដ​-១៩ ម្នាក់នាក់ទៀតបានស្លាប់​។​ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី ៤​​ឧសភា​នេះ​។



តាមក្រសួងសុខាភិបាល មនុស្ស​ចំនួន  ៩៣៨នាក់​ទៀត​មាន​វិជ្ជមាន​កូ​វីដ​-១៩ ដែលសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈទាំងអស់។ ក្នុងចំណោមអ្នកឆ្លងថ្មី មាន ៦០៨នាក់ នៅរាជធានីភ្នំពេញ , ១៧៥នាក់ នៅខេត្តកណ្តាល, ៧៧នាក់ នៅខេត្តព្រះសីហនុ, ៥១នាក់ នៅខេត្តបន្ទាយមានជ័យ, ១៤នាក់ នៅខេត្តកំពង់ស្ពឺ, ៣នាក់ នៅខេត្តកំពង់ចាម, ៤នាក់ នៅព្រៃវែង, ២នាក់នៅក្រចេះ ខណៈ ខេត្តស្វាយរៀង ពោធិ៍សាត់ បាត់ដំបង និងសៀមរាប មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១ករណីរៀងខ្លួន។ 

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏ប្រកាសដែរថា អ្នកជំងឺចំនួន ៣៦១នាក់ទៀត បានជាសះស្បើយ ក្នុងនោះមាន ៣៥០នាក់ នៅរាជធានីភ្នំពេញ, ៨នាក់នៅបន្ទាយមានជ័យ , ២នាក់នៅព្រៃវែង និង ១នាក់នៅសៀមរាប។ មនុស្សម្នាក់ទៀតបានស្លាប់ដោយសារជំងឺកូវីដ-១៩ លើបុរសខ្មែរ អាយុ៨១ឆ្នាំ រស់នៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ​គិតត្រឹមថ្ងៃទី ៤ឧសភា កម្ពុជាមានអ្នកស្លាប់សរុប ១០៧នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ 

គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ១៦២៩៩ករណី ក្នុងនោះ១៥៧៤៤​នាក់ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​។ ចំណែក​អ្នកជា​សះស្បើយ  ៥៧៩១​នាក់ ខណៈ​អ្នកជំងឺចំនួន១០៣៩៤នាក់ទៀតកំពុងសម្រាកព្យាបាល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com