ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការផឹកកាហ្វេបានផ្សារភ្ជាប់ទៅនឹងការផ្លាស់ប្តូរខួរក្បាលដែលមានអត្ថប្រយោជន៍
× ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការផឹកកាហ្វេជាប្រចាំហាក់ដូចជា ជួយបង្កើនការផ្តោតអារម្មណ៍ និងធ្វើឱ្យការគ្រប់គ្រង និងភាពប្រុងប្រយ័ត្នប្រសើរឡើង ដោយការផ្លាស់ប្តូរខួរក្បាល
ការសិក្សា ក៏បានរកឃើញថាអ្នកផឹកកាហ្វេ បានបង្កើនសកម្មភាពនៅផ្នែកខ្លះនៃខួរក្បាល ស្របនឹងសមត្ថភាពក្នុងការផ្តោតអារម្មណ៍។
វាក៏បង្ហាញពីទំនាក់ទំនងដែលអាចកើតមានរវាងទម្លាប់នៃការប្រើប្រាស់កាហ្វេ ទៅនឹងកម្រិតនៃភាពតានតឹងខ្ពស់ និងការថប់បារម្ភ ។
ទោះបីវាគ្រាន់តែជាការផ្សារភ្ជាប់ និងមិនមែនជាការរកឃើញមូលហេតុក៏ដោយ វារំលឹកយើងថា កាហ្វេអាចជាដាវមុខពីរ៕
© រក្សាសិទ្ធិដោយ thmeythmey.com