អត្ថបទពាណិជ្ជកម្ម
មានលុយត្រឹមជាង $200 ដុល្លារ ក៏អាចទិញរថយន្តថ្មីជិះបានដែរ!
05, May 2021 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ
បច្ចុប្បន្នយើងសង្កេតឃើញថា ទីផ្សាររថយន្តថ្មី ក្នុងព្រះរាជាណាចក្រកម្ពុជា កំពុងតែមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។ កំណើនឡើងនេះ ដោយសារតែរថយន្តថ្មី មានតម្លៃប្រហាក់ប្រហែលនឹងរថយន្តមួយទឹក ឬរថយន្តជជុះ ដែលមានលក់នៅលើទីផ្សារ ។ ការកែសម្រួលអត្រាអាករពិសេស លើមុខទំនិញមួយចំនួន របស់រដ្ឋាភិបាល ក្នុងការបញ្ចុះពន្ធនាំចូលរថយន្តថ្មីប្រភេទ SUV ក៏ជាមូលហេតុដែលធ្វើឱ្យរថយន្តថ្មីមានតម្លៃសមស្របមួយផងដែរ។  
 
ម៉្យាងទៀ តគេសង្កេតឃើញថា ការទិញរថយន្តតាមរយៈការបង់រំលស់ ក៏កាន់តែមានភាពទូលំទូលាយនៅប្រទេសកម្ពុជា ជាមួយនឹងលក្ខខណ្ឌរំលស់ប្រាក់កម្ចី ងាយស្រួល ហើយអត្រាការប្រាក់ដ៏សម្បូរបែប ទៅតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានកំណត់ ។ ដូច្នេះហើយ ទើបការបង់រំលស់កាន់តែមានភាពងាយស្រួលជាងមុន ដែលអាចតម្រូវបាន ស្ទើរតែគ្រប់តម្រូវការរបស់លោកអ្នក ទោះបីស្ថិតក្នុងកម្រិតជីវភាពទាប មធ្យម ឬធូរធារក៏ដោយ។ 
 
ថ្ងៃនេះដែរ យើងខ្ញុំសូមណែនាំរថយន្តថ្មីមួយប្រភេទ ដែលមានតម្លៃសមរម្យជាងគេ ក្នុងចំណោមរថយន្តថ្មី ក្នុងទីផ្សារប្រទេសកម្ពុជា ដែលលោកអ្នកអាចបង់រំលស់ប្រចាំខែ ត្រឹមតែ $228 ដុល្លារតែប៉ុណ្ណោះ នោះគឺរថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ 2021។ 


 
សម្រាប់ចំនួនទឹកប្រាក់បង់ប្រចាំខែប៉ុននេះ គឺជឿជាក់ថាពិតជាសមរម្យ អាចឲ្យបងប្អូនមួយចំនួនធំ ដែលមានប្រាក់ចំណូលកម្រិតទាប និងកម្រិតមធ្យម អាចបង់រំលស់បាន យករថយន្តថ្មីទៅប្រើប្រាស់ប្រកបដោយទំនុកចិត្ត ។ ដូច្នេះ បងប្អូនគួរតែពិចារណាការទិញរថយន្តថ្មី ជាជាងរថយន្តជជុះមកពីប្រទេសគេ។  
 
ការទិញរថយន្តថ្មី គឺមានការធានាផ្ទាល់គុណភាពត្រឹមត្រូវ ពីក្រុមហ៊ុន សេវាថែទាំ និងជួសជុលដោយជាងជំនាញ ជាពិសេសនោះ គឺលោកអ្នកអាចក្លាយជាម្ចាស់ទីមួយ នៃរថយន្តនោះ។ ផ្ទុយទៅវិញ សម្រាប់ការទិញរថយន្តចាស់ជជុះ ពីប្រទេសគេនោះ គឺប្រឈមមុខនឹងប្រវត្តិរថយន្តមិនច្បាស់លាស់ ក៏អាចជួបហានិភ័យផ្សេងៗមួយចំនួន ដូចជា រថយន្តកាត់ត ឬស្ងោរពណ៌ រថយន្តធ្លាប់មានប្រវត្តិបុកប៉ះ ឬ ប្រវត្តិលិចទឹក និងជួបប្រទះនូវការផ្លាស់ប្តូរគ្រឿងបន្លាស់ក្លែងក្លាយ ដែលគ្មានគុណភាពជាដើម។


 
រថយន្តថ្មី មិនត្រឹមតែមានភាពធន់រឹងមាំ មិនងាយខូចនោះទេ តែថែមទាំងមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើន ទៅតាមឆ្នាំថ្មីជានិច្ច។ ជាក់ស្តែង ដូចរថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ 2021 មានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាសំខាន់ រហូតដល់ទៅ 30 ចំណុចឯណោះ ដែលរួមមាន៖
 
1. ម៉ាស៊ីន EcoBoost ជំនាន់ថ្មី 1.0L ប៉ុន្តែពិតជាស្ទុះហួសពីការស្មាន ជាមួយនឹងកម្លាំងសេះ 125 PS និងកម្លាំងរមួលកង់ ដល់ទៅ 170 Nm 
2. បូករួមជាមួយនឹងប្រអប់លេខ 6 វគ្គអូតូ ដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូ។ មិនតែប៉ុណ្ណោះ យើងក៏អាចថែមថយលេខ នៅលើដៃចង្កូតនេះបានដែរ (6-Speed Automatic with Paddle Shifters)
3. ចង្កៀងគជ់ជំនាន់ថ្មី និងចង្កៀងបំភ្លឺផ្នែកខាងក្រោម (New Headlamps and Fog Lamps)
4. ចង្កៀង LED បំភ្លឺពេលថ្ងៃ រចនាម៉ូដប្លែកខុសពីរថយន្តដទៃ (LED Day Time Running Lights)
5. ចង្កៀងបិទ/បើក និងហ្វាកូដដោយស្វ័យប្រវត្តិ (Auto On/Off Headlamps)
6. ប៉ាណាក្រូម៉េពណ៌ទឹកប្រាក់ ភ្លឺរលោង (Chrome Front Grill)
7. យ៉ាន់កង់ទំហំ 17 អ៊ីញ បែបស្ព័រទំនើបទាន់សម័យ (17” Alloy Wheel)
 



8. ដែកថែបពិសេសចំនួន 2ដើម សម្រាប់ការពារផ្នែកចំហៀងសងខាង នៃរថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar)
9. បំពាក់ជូននូវពោងសុវត្ថិភាព ចំនួន 6 គ្រាប់ (6 Airbags)
10. ប្រព័ន្ធការពារចោរកម្ម (Anti-Theft Alarm System)
11. ប្រព័ន្ធពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្តិពេលបញ្ឆេះរថយន្តចោល (Auto Engine Off)
12. កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៌ស រេតាមចង្កូត (Rear View Camera)
13. សេនសឺផ្នែកខាងមុខ ចំនួន 4 គ្រាប់ (4 Front Sensors) 
14. សេនសឺផ្នែកខាងក្រោយ ចំនួន 4 គ្រាប់ (4 Rear Sensors) 
15. ប្រព័ន្ធកូនសោឆ្លាតវៃ ចុចបញ្ឆេះរថយន្ត និងចេញចូលរថយន្តដោយគ្រាន់ស៊ក / ចុចនៅលើដៃទ្វារ (Smart Key / Push Button Start-Stop)
 


16. កៅអីស្បែកទាន់សម័យ (Leather Seats)
17. ចុចកព្ចាក់ក្តោបដោយស្វ័យប្រវត្តិ (Auto Side Mirror Folding System)
18. ចង្កូតបូមអេឡិចត្រូនិក ធូរងាយស្រួលបើកបរ [Electric Power-Assisted Steering (EPAS)]
19. ប្រព័ន្ធបញ្ជាដោយសំឡេង (Voice Command) 
20. កញ្ចក់មើលក្រោយ អាចកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)
21. ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ (Automatic Temperature Control) 
 


22. អេក្រង់ Touch Screen 8 អ៊ីញ សម្រាប់គ្រប់គ្រង វិទ្យុ តន្រ្តី និងការកម្សាន្តផ្សេងៗ (8” Touch Screen) 
23. អាចភ្ជាប់ជាមួយនឹង Apple CarPlay, Android Auto និង Google Map 
24. រន្ធ USB ចំនួន 2 និងរន្ធសាកកម្លាំង 12V ផ្នែកខាងក្រោយ (2 USB Ports / 12V Invertor)


 
25. ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់ (Electronic Stability Control)
26. ប្រព័ន្ធហ្រ្វាំង ABS និងEBD
27. ប្រព័ន្ធទប់លំនឹង កុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist)
28. ផ្លិតទឹកអូតូ (Rain Sensing Wipers)
29. កន្លែងដាក់អីវ៉ាន់ រហូតដល់ទៅ 25 កន្លែង (25 Spacious Areas) 
30. កម្ពស់ខ្ពស់ លើសពីរថយន្ត SUV ខ្នាតនេះ (High Ground Clearance) 
 


ជាមួយនឹងតម្លៃពិសេស $27,900 សម្រាប់រថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ 2021 និងតម្លៃពិសេស $26,000 សម្រាប់រថយន្ត Ford EcoSport ស៊េរីថ្មីឆ្នាំ 2020 ដែលមានជម្រើស រហូតដល់ទៅ 7 ពណ៌នោះគឺ៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូចក្រម៉ៅ និងប្រផេះ។ 
រាល់ការទិញរថយន្តថ្មី ពីក្រុមហ៊ុនលោកអ្នក នឹងទទួលបានបន្ថែមនូវទំនុកចិត្តដូចជា ៖ 
ការធានាផ្ទាល់ ពីរោងចក្ររយៈពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ 
សេវាថែទំារថយន្តរយៈពេល 1ឆ្នាំ ឬ 20,000គីឡូម៉ែត្រ
ជាពិសេសមានសេវាជួសជុលរថយន្តចល័ត ២៤ម៉ោងទូទាំងប្រទេស 
សេវាយករថយន្តចាស់មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service) 
សេវាបង់រំលស់គ្រប់ខេត្តក្រុង ប្រកបដោយទំនុកចិត្ត។


 
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំ តាមរយៈ៖
 
 
ទំនាក់ទំនងផ្នែកលក់: 078 333 748 | 016 333 785
សាខាព្រះមុន្នីវង្ស: 085 557 760
សាខាទឹកថ្លា: 078 4000 66
 សាខាទួលសង្កែ: 078 990 800 / 087 990 800
 សាខាខេត្តសៀមរាប: 077 666 357
សាខាខេត្តកំពង់ចាម: 092 888 476
សូមលោកអ្នកអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ តាមការណែនំារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ៕


(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com