COVID-19
ជាតិ
៦៧២នាក់ទៀតវិជ្ជមានកូវីដ-១៩ ខណៈអ្នកស្លាប់កើនដល់១១០នាក់
× មនុស្សចំនួន ៦៧២នាក់ទៀត មានវិជ្ជមានកូវីដ-១៩ ក្នុងនោះករណីនាំចូលដែលជាពលករខ្មែរពីប្រទេសថៃ មានចំនួន ៥នាក់។ រាជធានីភ្នំពេញ នៅតែមានតួលេខឆ្លងខ្ពស់ បន្ទាប់មកខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះ អ្នកជំងឺបានជាសះស្បើយចំនួន ២២៨នាក់បន្ថែមទៀត។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ៥ឧសភានេះ ក៏មានជំងឺកូវីដ-១៩ចំនួន៣នាក់ទៀតបានស្លាប់ផងដែរ ដែលធ្វើឱ្យមានអ្នកស្លាប់សរុប ១១០នាក់។ គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៦៩៧១ ករណី ក្នុងនោះអ្នកជាសះស្បើយ សរុប ៦០១៩នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com