COVID-19
កីឡាជាតិ
មនុស្ស២នាក់ទៀតនៅខេត្តកំពង់ចាម វិជ្ជមានកូវីដ- ១៩ មន្ត្រីជំនាញ បាញ់ថ្នាំសម្លាប់មេរោគ នៅផ្សារធំ ផ្សារបឹងកុក និងផ្សារសាមគ្គី ក្នុងក្រុងកំពង់ចាម កាលពីថ្ងៃទី២៩ មេសាកន្លងទៅ។ រូបភាព៖ ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ចាម
×
ដោយ៖ ប៉ូ សុភា
មនុស្ស២នាក់ទៀតតេស្តវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាម គឺលើបុរសវ័យ៣៦ឆ្នាំ យិន សុផៃ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ និងស្ត្រីវ័យ៣៥ឆ្នាំ ឈ្មោះ ប៊ូ សុផានី រស់នៅភូមិកំពង់ព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ។ នេះបើតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៥ ខែឧសភា ដែលបានបន្តអំពាវឱ្យពលរដ្ឋដែលធ្លាប់ពាក់ព័ន្ធនឹងបុគ្គលទាំង២រូបដាក់ខ្លួនឱ្យនៅដាច់ឡែក និងទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតៗផ្ទះ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានតាមលេខទូរសព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥ ប្រសិនបើសង្ស័យថា មានផ្ទុកកូវីដ-១៩ ។
ចាប់តាំងពីមានផ្ទុកជំងឺកូវីដ-១៩ ខេត្តកំពង់ចាម រកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ១២០នាក់ ក្នុងនោះ៣៣នាក់បានជាសះស្បើយ និង៨៦នាក់ កំពុងសម្រាកព្យាបាល និងមានម្នាក់បាត់បងជីវិត។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះ កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ-១៩ សរុប១៦៩៧១ ករណី ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ មានចំនួន១៦៤១១ នាក់។ អ្នកជាសះស្បើយ សរុប ៦០១៩នាក់ ខណៈអ្នកស្លាប់កើនដល់ ១១០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com