ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អត្ថប្រយោជន៍នៃម៉ាស៊ីនផ្លុំសក់
× ម៉ាស៊ីនផ្លុំសក់ក្រៅពីយកមកផ្លុំសក់ តើវាអាចយកមកធ្វើអ្វីបានទៀតទៅ? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអត្ថប្រយោជន៍របស់ម៉ាស៊ីនផ្លុំសក់ចំពោះសុខភាពអ្នក។ តើវាអាចជួយសុខភាពអ្នកផ្នែកណាខ្លះ?
កាត់បន្ថយភាពឈឺចុកចាប់
មិនខ្វល់ថាអ្នកឈឺចង្កេះ ឬឈឺសាច់ដុំនោះទេ អ្នកគ្រាន់តែយកម៉ាស៊ីនផ្លុំសក់មកផ្លុំនៅកន្លែងដែលឈឺនោះ នោះវានឹងជួយឲ្យឈាមអ្នកដើរបានស្រួល ដូចនេះអាការៈឈឺចុកចាប់របស់អ្នកនឹងអាចធូរស្បើយជាងមុន។
ជំងឺផ្តាសាយ
ប្រសិនជាពេលដែលអ្នកផ្តាសាយ ហើយមានអាការៈតឹងច្រមុះ ឬហៀរសំបោរ អ្នកអាចយកម៉ាស៊ីនផ្លុំសក់មកផ្លុំពីក្រោមឡើងលើចម្ងាយពីច្រមុះចំនួន១០សង់ទីម៉ែត្រ នោះវានឹងអាចធ្វើឲ្យអ្នកមានអាការៈធូលស្បើយជាងមុន។
កាត់បន្ថយអាការៈបែកញើសជើង
នៅពេលដែលជើងតែងតែបែកញើស វាអាចនាំយកមេរោគជាច្រើនចូលទៅក្នុងស្បែកជើងអ្នក ហើយថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ធុញថប់ទៀតផង ដូចនេះមុនពេលដែលអ្នកពាក់ អ្នកអាចយកម៉ាស៊ីនផ្លុំសក់មកផ្លុំបាតជើងអ្នកបាន នោះជើងអ្នកនឹងមិនបែកញើសទៀតទេ។
ហើមពោះ
នៅពេលដែលអ្នកឈឺពោះ ឬពោះអ្នកហើម អ្នកអាចយកម៉ាស៊ីនផ្លុំសក់មកផ្លុំនៅជុំវិញពោះអ្នកបាន នោះវាអាចធ្វើឲ្យអាការៈអ្នកធូរបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com