ជាតិ
អាជ្ញាធរខេត្តកំពង់ធំ បន្តផ្អាកការលក់គ្រឿងស្រវឹង និងការជួបជុំ ពីរសប្ដាហ៍ទៀត លោក សុខ លូ អភិបាលខេត្តកំពង់ធំ
×
ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖ ខេត្តកំពង់ធំ បានសម្រេចបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំ ២សប្ដាហ៍ទៀត ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ។នេះបើតាមសេចក្តីសម្រេចរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៦ ខែឧសភា ។
អាជ្ញាធរខេត្តកំពង់ធំ ហាមការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទនៅតាមផ្សារ ម៉ាត ភោជនីដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងការហ្វេ ហាងភេសជ្ជៈ និងដេប៉ូចែកចាយ រយៈពេល១៤ថ្ងៃទៀត ដើម្បីការពារអាយុជីវិតរបស់ពលរដ្ឋ និងធានាដល់ការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ « ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឱ្យមានប្រសិទ្ធភាព ។
កន្លងមកក្រសួងព័ត៌មាន ក៏បានប្រកាសផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ តាមរយៈវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែរ។
គិតមកដល់ពេលនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩ ចំនួន ១៧៦២១ករណី ក្នុងនោះអ្នកជាសះស្បើយ សរុប ៦៨៤៣នាក់៕
លោកសុខ លូ អភិបាលខេត្តកំពង់ធំ
រូបភាពរដ្ឋបាលខេត្តកំពង់ធំ
Tag:
កំពង់ធំ
ផ្សព្វផ្សាយ
គ្រឿងស្រវឹង
© រក្សាសិទ្ធិដោយ thmeythmey.com