អត្ថបទពាណិជ្ជកម្ម
វិធី៥យ៉ាងងាយៗ ដែលអតិថិជនស្មាតអាចបញ្ចូលលុយទូរស័ព្ទសម្រាប់ខ្លួន និងមនុស្សជាទីស្រលាញ់របស់ខ្លួន
06, May 2021 , 8:50 pm        
រូបភាព
 ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ - ក្នុងបរិបទដ៏ចាំបាច់បំផុត ដើម្បីធ្វើឲ្យការទំនាក់ទំនងកាន់តែងាយស្រួល និងឆាប់រហ័សសម្រាប់អតិថិជនរបស់ខ្លួន នៅទូទាំងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata បានផ្ដើមយុទ្ធនាការ «វិធី៥យ៉ាង ដើម្បីបន្តរក្សាទំនាក់ទំនងជានិច្ច» ក្នុងគោលបំណងណែនាំអតិថិជន ឲ្យស្គាល់អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀត។
 
អតិថិជន អាចស្វែងយល់បន្ថែមអំពីប្រូម៉ូសិនថ្មីៗ និងរបៀបបញ្ចូលលុយងាយៗ ហើយពួកគេ ក៏អាចបញ្ចូលលុយ ជូនមនុស្សជាទីស្រលាញ់របស់ពួកគេបានផងដែរ។  យុទ្ធនាការ «វិធី ៥ យ៉ាង ដើម្បីបន្តរក្សាទំនាក់ទំនងជានិច្ច» របស់ក្រុមហ៊ុន Smart មានដូចជា ៖ 
 
១. ប្រម៉ូសិនខ្ចីលុយ ឬខ្ចីទិន្នន័យអ៊ីនធឺណិត (SmartLoan & Data SmartLoan)  អតិថិជនអាចខ្ចីលុយ ហើយបញ្ចូលទៅក្នុងគណនីចម្បង (Main balance)  ចាប់ពី ២០សេន ៥០សេន ១ ដុល្លារ ឬ ២ដុល្លារ ហើយអាចសងវិញជាមួយ លក្ខខណ្ឌ ថ្លៃកម្ចីដ៏សមរម្យបំផុត។ ដើម្បីខ្ចីលុយ អតិថិជនសូមចុច *911*100# សម្រាប់ការខ្ចីលុយ ១ ដុល្លារ។ អ្នកប្រើប្រាស់ក៏អាចខ្ចីទិន្នន័យអ៊ីនធឺណិត ក្នុងFacebook ចាប់ពី 20 សេន សម្រាប់ 1GB និង 2 ដុល្លារ សម្រាប់ 10GB។


 
២. កម្មវិធីដូរលុយ (Smart Xchange) អតិថិជន អាចប្រើសេវាកម្មដូរលុយ ជាមួយលេខទូរស័ព្ទ Smart ដែលជាសមាជិកគ្រួសារ ឬមិត្តភក្ភិបាន ដោយគ្រាន់តែចំណាយអស់ ១ សេន ប៉ុណ្ណោះ។ អតិថិជន អាចទទួលបានអត្រាប្តូរលុយស្មើនឹង ៣០ដង ឬច្រើនដង តាមដែលអ្នកចង់។ ឧទាហរណ៍៖ ប្ដូរ ១ដុល្លារ ទទួលបាន៣០ដុល្លារ ដោយស្មើនឹងទិន្នន័យអ៊ីនធឺណិត 1500MB ឬ សេវាហៅចេញ ៤២៨ នាទី (ជាង ៧ ម៉ោង)។ ដើម្បីដូរលុយឱ្យលេខទូរស័ព្ទ Smart ដទៃទៀត សូមចុច *656* លេខអ្នកទទួល *100# សម្រាប់ ការដូរលុយ ១ ដុល្លារ ទៅ ៣០ដុល្លារជាលុយក្នុងប្រព័ន្ធ។ 
 
៣. បញ្ចូលលុយ និងពិនិត្យគម្រោងភ្ជាប់សេវាតាម SmartNas app  តាមរយៈ SmartNas  អ្នកប្រើប្រាស់អាចបញ្ចូលលុយ ឲ្យមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលប្រើប្រាស់លេខទូរស័ព្ទ Smart ដូចគ្នា តាមរយៈ SmartNas app ឬតាមវេបសាយ របស់ក្រុមហ៊ុន Smart។ រាល់ពេលបញ្ចូលលុយតាម SmartNas ចាប់ពី ៥,០០០ រៀល ($ 1.25) នឹងទទួលបានទិន្នន័យអ៊ីនធឺណិតបន្ថែម 1GB ភ្លាមៗ។ ការទទួលបានទិន្នន័យ 1GB ឥតគិតថ្លៃនេះ គឺផ្ដល់ជូន រហូតដល់ថ្ងៃទី ៣១ ខែឧសភា។
 
៤. បញ្ចូលលុយតាម app ធនាគារ ការបញ្ចូលលុយក្នុងប្រព័ន្ធទូរស័ព្ទ តាមឌីជីថលកាន់តែទូលំទូលាយ ហើយមានភាពងាយស្រួល និងឆាប់រហ័ស។ អ្នកប្រើប្រាស់ប្រព័ន្ធ Smart អាចបញ្ចូលលុយ សម្រាប់លេខទូរស័ព្ទផ្ទាល់ខ្លួន ឬលេខទូរស័ព្ទរបស់ក្រុមគ្រួសារ ឬអ្នកដទៃបាន តាម Mobile app ធនាគារដូចជា Pi Pay ធនាគារ ACLEDA កម្មវិធី Wing ធនាគារ ABA កម្មវិធី Edeel កម្មវិធី Chip Mong Bank និងកម្មវិធី TrueMoney ជាដើម។ 
 


៥. បញ្ចូលលុយតាមកាតកោស និងតាមភ្នាក់ងារ Smart Spot, Wing និង TrueMoney អតិថិជន ក៏អាចជួយបញ្ចូលលុយឲ្យអ្នកដទៃបាន ដោយផ្ញើលេខកូដបញ្ចូលលុយ ទៅកាន់អ្នកទទួល។ ចំពោះការបញ្ចូលលុយ ជាមួយភ្នាក់ងារ អតិថិជនអាចផ្ញើលុយទៅកាន់លេខទូរស័ព្ទ Smart បានដោយគ្រាន់តែប្រាប់លេខទូរស័ព្ទអ្នកទទួល។ អតិថិជនទាំងអស់ សូមមេត្តា គោរពតាមវិធានការ ៣កុំ និង ៣ការពារ របស់ក្រសួងសុខភិបាល ខណៈពេលស្វែងរកទិញកាតកោស។ 
 
សម្រាប់ព័ត៌មានបន្ថែម អំពីការបញ្ចូលលុយទាំង ៥វិធី លោកអ្នកអាចអញ្ជើញចូលទៅកាន់ : https://bit.ly/3t7hax3 ៕
 





(អត្ថបទពាណិជ្ជកម្ម)
 
 
 
 

 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com