កីឡាអន្តរជាតិ
អន្តរជាតិ
Neymar បន្តកិច្ចសន្យានៅជាមួយ PSG រហូតដល់ឆ្នាំ ២០២៥
09, May 2021 , 8:29 pm        
រូបភាព
ដោយ៖ ជា យូគៀង

Neymar បានបន្តកិច្ចសន្យាជាមួយ Paris Saint German រហូតដល់ឆ្នាំ ២០២៥ ដែលបានធ្វើឲ្យ ខ្សែប្រយុទ្ធអន្តរជាតិ ប្រេស៊ីលរូបនេះ រួមរស់ជាមួយក្លឹបនៅទីក្រុងប៉ារីសរហូតដល់ទៅ៨ឆ្នាំ។ ស្របពេលជាមួយគ្នា PSG ក៏បានលើកឡើងគម្រោងពិភាក្សាបន្តកិច្ចសន្យាជាមួយ Mbappe ផងដែរ។

 
កិច្ចសន្យាថ្មីជាមួយ Neymar បានធ្វើទៅឡើងក្រោយពេលក្រុម PSG ធ្លាក់ចេញពីពានរង្វាន់ UEFA Champion League ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងរបស់ក្រុម Manchester City ជាមួយនឹងការសោកស្តាយខ្លាំងបំផុតរបស់ពួកគេ។ 
 
នារយៈពេល៤ឆ្នាំកន្លងមក Neymar បានជួយក្រុម PSG ឈ្នះពានរង្វាន់ចំនួន១០ និងបាននាំ PSG ទៅដល់ UEFA Champion league វគ្គផ្តាច់ព្រ័ត្រក្នុងឆ្នាំ ២០២០ ដែលកាលនោះបានចាញ់ក្រោមថ្វីជើងក្រុម Bayern Munich។
 
ក្រោយពេលបញ្ចប់ការចុះកិច្ចសន្យាថ្មី  Neymar បាននិយាយក្នុងកិច្ចសម្ភាសន៍ថា៖« PSG បានរីកចម្រើនច្រើនបន្ទាប់ពីរូបខ្ញុំបានឈានជើងមកដល់។ PSG ជាក្លឹបដែលមានការគោរពជាងមុនហើយពួកយើងក៏បានក្លាយជាក្លឹបខ្លាំងក្នុង Champion League រយៈពេល២ឆ្នាំជាប់គ្នាផងដែរ»។

  
គួរបញ្ជាក់ដែរថា ក្រោយបញ្ចប់កិច្ចព្រមព្រៀងជាមួយ Neymar លើការបន្តកិច្ចសន្យា  PSG ក៏គ្រោងពិភាក្សាជាមួយ Mbappe ផងដែរ ពីព្រោះពួកគេជាដៃគូដ៏ល្អ។ បន្ថែមពីលើនេះ  PSG ក៏បង្ហាញពីបំណងចង់ចរចាជាមួយ Lionel Messi ផងដែរក្រោយរូបគេចប់កិច្ចសន្យាជាមួយក្រុម Barcelona ៕

© រក្សាសិទ្ធិដោយ thmeythmey.com