អត្ថបទពាណិជ្ជកម្ម
ក្តៅៗ កុំព្យូទ័រឆ្លាតវៃទ្រទ្រង់ការ Share អេក្រង់ទូរស័ព្ទជំនាន់ថ្មី Huawei MateBook X Pro 2021 បង្ហាញវត្តមានជាផ្លូវការក្នុងប្រទេសយើងហើយក្នុងម្លៃត្រឹមតែ $1399
09, May 2021 , 5:03 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ Huawei ដាក់លក់ កុំព្យូទ័រឆ្លាតវៃទ្រទ្រង់ការ Share អេក្រង់ទូរស័ព្ទជំនាន់ថ្មី Huawei MateBook X Pro 2021 ពណ៌ស្លែ (Emerald Green) ក្នុងតម្លៃត្រឹមតែ $1399 ចាប់ពីថ្ងៃនេះតទៅហើយ។
 
រាល់ការជាវ Huawei MateBook X Pro 2021 នៅតាម Huawei Showroom, ហាងដៃគូសហការ ហាងលក់កុំព្យូទ័រ នឹងទទួលបានការបន្ថែម រួមមាន HUAWEI Entertainment Gift Box តម្លៃ $59, HUAWEI Bluetooth Mouse តម្លៃ $20, និង HUAWEI Backpack តម្លៃ $35 ភ្លាមៗ។
 
លោក ថង សារី នាយកផ្នែកទីផ្សារប្រចាំប្រទេសកម្ពុជាបានឲ្យ ការបង្ហាញនូវមុខមាត់ថ្មីនៃកុំព្យូទ័រយួរដៃ Huawei MateBook X Pro 2021 ក្នុងទីផ្សារប្រទេសយើងគឺដើម្បីឲ្យគ្រប់គ្នាបានភ្លក់នូវបទពិសោធន៍ថ្មីនៃសករាជបដិវត្តន៍កុំព្យូទ័រ របស់ក្រុមហ៊ុនហួវៃ ទាំងរូបរាង ការឌីហ្សាញ ពណ៌ និងភ្ជាប់នូវបច្ចេកវិទ្យាទំនើបឈានមុខគេសម្បូរបែប។
 
លោកបានបន្ថែមថា៖ “យើងជឿជាក់ថាវត្តមាននៃ Huawei MateBook X Pro 2021 ក្នុងតម្លៃ  $1399 ហើយថែមកាដូញាក់សាច់ នឹងអង្រួនទីផ្សារកុំព្យូទ័រឆ្លាតវៃថ្នាក់ខ្ពស់ក្នុងប្រទេសកម្ពុជាជាក់ជាមិនខានឡើយ ដែលជាកត្តាលីករជំរុញឲ្យ Huawei នឹងបំបែកនូវកំណត់ត្រានៃការលក់ចេញកុំព្យូទ័រឆ្លាតវៃ”។


 
Huawei MateBook X Pro 2021 ត្រូវបានក្រុមហ៊ុនផលិតឡើងយ៉ាងផ្ចិតផ្ចង់បំផុតជាមួយនឹងពណ៌ ពណ៌ស្លែ (Emerald Green) ពិតស្រស់ស្អាតខ្លាំង ហើយមានរូបរាងកំពូលស្តើងកំពូលស្រាល ងាយស្រួលកាន់ដោយដៃម្ខាង និងដាក់តាមខ្លួន។ ជាពិសេស Huawei MateBook X Pro 2021 មានមុខងារពិសេសជំនាន់ថ្មី ដូចជា WiFi 6 លឿនជាងជំនាន់មុខ3ដង ទ្រទ្រង់ការShareអេក្រង់ទូរស័ព្ទជំនាន់ថ្មី តាមរយៈ Huawei Multi-Screen Collaboration, មុខងារ Huawei Free Touch ជំនាន់ថ្មី, Huawei Share Tag Build in TouchPad, ដោះសោរកុំព្យូទ័រនៅប៊ូតុង Power, កាមេរ៉ា Pop Up ជំនាន់ថ្មី, ល្បឿនសាកថ្ម 65W SuperCharge, HUAWEI Shark Fin Fans បញ្ចុះកំដៅ និង មុខងារការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់។ ក្រៅពីនេះ Huawei MateBook X Pro មានអេក្រង់ Touch Screen 13.9” កម្រិត 3K, រ៉េម 16GB DDR4x 4266 MHz, អង្គផ្ទុកទិន្នន័យ 512GB NVMe PCle SSD, CPU Intel Core i5-1135G7 ជំនាន់ទី11, VGA Intel Iris Xe Graphics, Window 10 Home, 2Mic, បាស់ 4គ្រាប់, ថាមពលថ្ម 56h អាចចាក់បទចម្រៀងជាប់គ្នារហូតដល់ 10h។
 
សរុបមកជ្រើសរើស Huawei MateBook X Pro តម្លៃ $1399 ពិតជាចំណាយចំគោលដៅ ព្រោះបានកុំព្យូទ័ររូបរាងពណ៌ស្អាតស៊ីវិល័យ ហើយថែមទាំងទទួលបានកាដូញាក់សាច់ដូចជា HUAWEI Entertainment Gift Box តម្លៃ $59, HUAWEI Bluetooth Mouse តម្លៃ $20, និង HUAWEI Backpack តម្លៃ $35 ។ ប្រញាប់ឡើងចំនួនមានកំណត់៕








 
(អត្ថបទពាណិជ្ជកម្ម)

Tag:
 Hauwei
© រក្សាសិទ្ធិដោយ thmeythmey.com