COVID-19
ជាតិ
ឡាវមានករណីស្លាប់ដំបូងដោយសារកូវីដ-១៩
09, May 2021 , 6:27 pm        
រូបភាព
ទីតាំងសម្រាកព្យាបាលមួយនៅឡាវ
ទីតាំងសម្រាកព្យាបាលមួយនៅឡាវ
ដោយ: រួបរួម
ឡាវនាថ្ងៃនេះ បានប្រកាសពីករណីអ្នកជំងឺដំបូងដែលបានស្លាប់ដោយសារកូវីដ-១៩។ បើតាមមជ្ឈមណ្ឌលព័ត៌មាន និងអប់រំ សម្រាប់សុខភាពឡាវ អ្នកជំងឺជាស្ត្រីអាយុ៥៣ឆ្នាំម្នាក់ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រុងវៀងចន្ទន៍ តាំងពីថ្ងៃទី៣០ ខែមេសា មក។



នៅថ្ងៃនេះ ឡាវ រកឃើញករណីឆ្លង៦៩នាក់ទៀត ដែលធ្វើឲ្យចំនួនសរុបឡើងដល់១៣០២នាក់ ក្នុងនោះស្លាប់១នាក់ និងជាសះស្បើយ២៣២នាក់។

ជាមួយគ្នានេះ នៅកម្ពុជា មាន៥២០ករណីថ្មី និងស្លាប់៦នាក់បន្ថែម ដែលធ្វើឲ្យចំនួនអ្នកជំងឺសរុបនៅកម្ពុជាមាន១៩២៣៧នាក់ និងស្លាប់១២០នាក់ ខណៈ៧៦៤១នាក់ បានជាសះស្បើយ។

វៀតណាម រកឃើញ១៥ករណីបន្ថែម ដែលនាំឲ្យចំនួនសរុបឡើងដល់៣២៤៥នាក់ រីឯចំនួនអ្នកស្លាប់នៅ៣៥នាក់ដដែល និង២៦០២នាក់បានជាសះស្បើយ។

រីឯថៃវិញ ករណីឆ្លង និងស្លាប់កើនឡើងជាបន្តបន្ទាប់ ដោយបានរកឃើញអ្នកឆ្លង២១០១នាក់ថ្មី និងស្លាប់១៧នាក់បន្ថែម។ បច្ចុប្បន្នថៃមាន៨៣៣៧៥ករណី និងស្លាប់៣៩៩នាក់ ខណៈ៥៣៦០៥នាក់ បានជាសះស្បើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com