អត្ថបទពាណិជ្ជកម្ម
អតិថិជនមហាសំណាងម្នាក់ឈ្នះលុយសុទ្ធ $40,000 ពីក្រុមហ៊ុន សែលកាត
10, May 2021 , 1:29 pm        
រូបភាព
 សូមចូលរួមអបអរសាទរ ដល់អតិថិជនមហាសំណាងម្នាក់ទៀតហើយ ដែលបានឈ្នះរង្វាន់លុយសុទ្ធ $40,000 កាលពីខែមីនា ក្នុងកម្មវិធី “ឈ្នះលុយសុទ្ធ ១​ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ” ពី សែលកាត។ ដូច្នេះ សែលកាត សូមចូលរួមអបអរសាទរ លោក ង៉ាន ឈឿន មានមុខរបរជាជាងសំណង់ រស់នៅក្នុងឃុំក្បាលកោះ  ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានឈ្នះរង្វាន់កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២១កន្លងទៅ  ជាមួយនឹងទឹកប្រាក់ $40,000។
 
លោក ង៉ាន ឈឿន បាននិយាយយ៉ាងដូច្នេះថា៖ «នៅពេលខ្ញុំដឹងថា ខ្ញុំឈ្នះភ្លាម ខ្ញុំពិតជារំភើបណាស់ ហើយពេលមិនទាន់បានទទួលរង្វាន់ អរផងភ័យផង។ ខ្ញុំមិនចង់ហ៊ានជឿទៀតថា ខ្លួនឯងឈ្នះរង្វាន់! ប៉ុន្តែឥឡូវជឿជាក់ហើយថា ខ្ញុំបាទពិតជាបានឈ្នះរង្វាន់ ពីក្រុមហ៊ុន សែលកាត ពិតប្រាកដមែន​ មិនមានការបោកប្រាស់ ក្លែងបន្លំនោះទេ»។ 
 
ចំពោះអតិថិជនដែលចង់ឈ្នះរង្វាន់បែបនេះ អ្នកទាំងអស់គ្នា ក៏អាចមានសំណាង ដូចលោក ង៉ាន ឈឿន ដែរ ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ 8888 រួចចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬចុចលេខ 2​ ដើម្បីចូលរួមលេងថ្ងៃនេះ។ ផ្ញើសារកាន់តែច្រើន នោះអ្នកក៏អាចមានឱកាសឈ្នះកាន់តែច្រើនផងដែរ។ 
 
ជាមួយគ្នានេះ សូមកុំភ្លេចតាមដានការចាប់រង្វាន់ ដែលមានផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង ៧ យប់ ជារៀងរាល់ថ្ងៃ និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕ 
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com