ជាតិ
ក្នុងអំឡុងកូវីដ-១៩ ស្ត្រីហៅទូរសព្ទសុំសេវាពិគ្រោះផ្លូវចិត្តច្រើនជាងបុរស
11, May 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ ក្នុងចំនួនការហៅទូរសព្ទជិត២ពាន់ដង ដើម្បីស្វែងរកការពិគ្រោះបញ្ហាផ្លូវចិត្ត ស្ត្រីមានជាង១ពាន់នាក់ ដោយអត្រានេះលើសការហៅចូលរបស់បុរស។ ស្ត្រីភាគច្រើនគឺជាមេផ្ទះ ហើយពួកគេជជែកពីបញ្ហាពាក់ព័ន្ធនឹងស្ថានភាពជីវភាព ការបាត់បង់ការងារ ការជំពាក់បំណុល និងបញ្ហារបស់កូនៗជាដើម។



បើតាមអ្នកស្រី តាំង សុភាព មន្ត្រីសម្របសម្រួលកម្មវិធី របស់អង្គការចិត្តសង្គមអន្តរវប្បធម៌ ដែលហៅកាត់ថា TPO ក្នុងឆ្នាំ២០២០ TPO ទទួលបានការហៅទូរសព្ទចូល ដើម្បីពិគ្រោះបញ្ហាផ្លូវចិត្ត មានជាង២ពាន់ដង ដោយភាគច្រើនគឺជាស្ត្រីមេផ្ទះ រស់នៅរាជធានីភ្នំពេញ។ 


 
ទោះជាយ៉ាងណា នៅក្នុងខែមេសាកន្លងទៅ ដែលជាពេលវេលានៃការបិទខ្ទប់រាជធានីភ្នំពេញ ក្រុងតាខ្មៅ និងបណ្ដាខេត្តមួយចំនួននោះ របាយការណ៍នៃការហៅទូរសព្ទចូល ដើម្បីសុំជំនួយពិគ្រោះបញ្ហាផ្លូវចិត្ត មានចំនួនតិចជាខែកុម្ភៈ និងខែមីនា ដែលខុសពីការរំពឹងទុក។ ការណ៍នេះត្រូវបានអ្នកស្រី តាំង សុភាព សន្និដ្ឋានថា ទំនងមកពីការយកចិត្តទុកដាក់លើតម្រូវការអាហារ ច្រើនជាងតម្រូវការសេវាគាំទ្រផ្លូវចិត្ត។
 
ដើម្បីដឹងព័ត៌មានលម្អិត តទៅនេះសូមលោកអ្នកអញ្ជើញស្ដាប់បទសម្ភាស រវាងកញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មី ជាមួយអ្នកស្រី តាំង សុភាព មន្ត្រីសម្របសម្រួលកម្មវិធី របស់អង្គការចិត្តសង្គមអន្តរវប្បធម៌ ដែលហៅកាត់ថា TPO ដោយមេត្រីភាព៖





 
បើតាមអ្នកស្រី តាំង សុភាព ការហៅទូរសព្ទត្រឡប់ដើម្បីតាមដានស្ថានភាពផ្លូវចិត្តរបស់អតិថិជន លុះត្រាណាករណីនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ឬក្នុងករណីពួកគេមានបំណងចង់ធ្វើអត្តឃាត៕ 
 
 

Tag:
 កូវីដ-១៩
  វិបត្តិផ្លូវចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com